ខេត្តស្វាយរៀង៖ យុវជនម្នាក់ត្រូវបានក្រុមគ្រួសារប្រទះ ឃើញចងកសម្លាប់ខ្លួន ក្នុងមន្ទប់របស់ខ្លួន បង្កការភ្ញាក់ផ្អើល និងនាំគ្នាជួយសង្គ្រោះលើកដាក់លើគ្រែធ្វើចលនាដៃជើងប៉ុន្តែអកុសលហួសពេលទៅហើយកាលពី ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង៨ព្រឹក ស្ថិតក្នុងភូមិប្រសប់លាក់ សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង ។
បើតាមសមត្ថកិច្ចនគរបាលក្រុងបាវិត បានឲ្យដឹងថា យុវជនដែលសង្ស័យគិតខ្លីចងកសម្លាប់ខ្លួន មានឈ្មោះតែង សឹង អាយុ១៧ឆ្នាំ មានឪពុកឈ្មោះ មៅ សឹងមានអាយុ៤១ឆ្នាំមុខរបរកសិករ រស់នៅភូមិប្រសប់លាក់ សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង ។
ប្រភពបន្តថា ក្រោយពីបានទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចក្រុងនគរបាលជំនាញខេត្តប៉ុស្តិ៍រដ្ឋបាល និងគ្រូពេទ្យបានចុះទៅដល់ផ្ទះសាកសពខាងលើដើម្បីពិនិត្យលើដងខ្លួនសាកសព ផ្អែកតាមការពិនិត្យបញ្ជាកឲ្យឃើញ ថាសាកសព្លាប់ដោយសារចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន ដោយយកខ្សែជ័រចងភ្ជាប់ នឹងននងផ្ទះដោយមិនមានស្លាកស្នាមជារឿងឃាតកម្មអ្វីនោះទេ ។
តាមអ្នកភូមិបានឲ្យដឹងថា មូលហេតុ:ដែលបណ្ដាលឲ្យចងកសម្លាប់ខ្លួនសង្ស័យ ខឹងនឹងឪពុកផឹកស្រាស្រវឹងរាល់ថ្ងៃ ហើយនៅពេលមកដល់ផ្ទះ តែងតែឈ្លោះ និងរករឿងម្តាយរបស់គេ និងហាមកុំឲ្យផឹកស្រា តែនៅប្រព្រឹត្តដដែលទើបដាច់ចិត្តបែបនេះ ។
បច្ចុប្បន្នសាកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីទាំងអាឡោះអាឡ័យបំផុត ៕ យឹម សុថាន