ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលចាប់ចោរឆក់បាន៤នាក់ពេលយប់ព្រឹកឡើងបន្តចាប់៤នាក់ថែមទៀត

ចែករំលែក៖

ភ្នំពេញ៖​ កម្លាំងនគរបាលបានបន្តតាមចាប់បក្ខពួកចំនួន៤នាក់ទៀត ដែលជាមុខសញ្ញាឆក់យ៉ាងសកម្ម កាលពីវេលាម៉ោង១រសៀល ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨​ នៅចំណុចទីតាំងណេតមួយកន្លែងភូមិព្រៃព្រីងខាងត្បូង​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ ក្រោយពីនគរបាលចាប់បានជនសង្ស័យចំនួន៤នាក់កាលពីម៉ោង១ រំលងអធ្រាត្រ​ ឈានចូលថ្ងៃទី១ ខែមករា​ឆ្នាំ២០១៩ ។

សមត្ថកិច្ចបានឲ្យដឹងថា​ កាលពីវេលាម៉ោង១រំលងអាធ្រាត្រ ចូលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ នៅភូមិក្បាលរំដី២ សង្កាត់កាកាប២​ ខណ្ឌពោធិ៍សែនជ័យ​ ជនសង្ស័យបានធ្វើសកម្មភាពលួចទូរស័ព្ទរបស់ម្ចាស់ផ្ទះសំណាក់រី​ សុខុម​ ហើយព្យាយាមគេចខ្លួនទៅសំងំដេកក្នុងផ្ទះសំណាក់ “ឋានសួគ៌” ភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ធ្វើដូចគេមិនដឹង ត្រូវបានម្ចាស់មកតាមប្តឹងប៉ូលិសប៉ុស្តិ៍ចោមចៅ៣ ទៅឃាត់ខ្លួន នៅក្នុងផ្ទះសំណាក់ឋានសួគ៌ ប្រគល់មកឲ្យម្ចាស់ករណីនគរបាលប៉ុស្ដិ៍កាកាបទី២ចាត់ការបន្ត។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ​ ម៉េង​ សេរី​រ័ត្ន​ ភេទ​ស្រី​ អាយុ​២៧ឆ្នាំ​ មុខរបរ​ ម្ចាស់ ផ្ទះ​សំណាក់ “រី សុខុម” ​ស្ថិត​នៅ​ភូមិ​ក្បាល​ដំរី​២ សង្កាត់​កាកាប​ទី​២ ខណ្ឌ​ពោធិ៍​សែនជ័យ មានស្រុកកំណើតសង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ​។ រីឯទូរស័ព្ទ​ ដែល​ជន​សង្ស័យ​ឆក់យក​បាន​ ម៉ាក​ I phone 8 plush​ ពណ៌​ស​ តម្លៃ​៩០០​ដុល្លា​រ។

ចំណែកជនសង្ស័យទាំង៤នាក់ ទី១-ឈ្មោះ បុល សុខជាតិ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ ជាងជួសជុលម៉ាស៊ីនត្រជាក់ ស្នាក់នៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ស្រុកស្អាង ខេត្តកណ្តាល។ ទី២-ឈ្មោះ ស្រេន ស្រេង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ ប៉ះកង់ ស្នាក់នៅភូមិត្រពាំងពោធិ សង្កាត់ចោមចៅ៣ មានស្រុកកំណើត ភូមិព្រែកអំបិល ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។ ទី៣-ឈ្មោះ ថន មករា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ ជាងជួសជុលម៉ាស៊ីនត្រជាក់ ស្នាក់នៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម មានស្រុកកំណើតភូមិព្រែកតាសេក ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល។ ទី៤-ឈ្មោះ សម្បត្តិ បូរិន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចបានបន្ត ថា ខណៈដែលកម្លាំងជំនាញកំពុងសាកសួរ លើជនសង្ស័យសរាប់តែទូរស័ព្ទរបស់ក្រុមជនសង្ស័យដែលដកហូតបាននោះ មួយគ្រឿងម៉ាក សាំសុង បានរោទ៍ លុះសមត្ថកិច្ចចុចលើកទទួល ទើបដឹងថា ជាម្ចាស់ទូរស័ព្ទ ក្រុមជនសង្ស័យទាំងនេះឆក់យកបានដែរ។

ក្រុមជនសង្ស័យមួយក្រុមខាងលើនេះ ធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃ ២ករណីផ្សេងគ្នា មួយគ្រឿងយកបាន ម៉ាកសាំសុង និងមួយគ្រឿងទៀត ម៉ាក I phone ។ក្រោយចាប់ឃាត់ខ្លួនជនសង្ស័យរួម និងវត្ថុតាងបញ្ជូនខ្លួនទៅផ្នែកជំនាញអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បន្តតាមនីតិវិធី

ក្រោយពីឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់រួចទើបកម្លាំងជំនាញធ្វើការសាកសួទើបដឹងថានៅមានប័ក្ខពួកផ្សេងទៀត។

សមត្ថកិច្ចបានបន្តទៀតថា​ ក្រោយមកទើបកម្លាំងចុះតាមចាប់ជនសង្ស័យដែលនៅសេសសល់រហូតម៉ោង១រសៀលថ្ងៃខែដដែលទើបកម្លាំងនគបាលចុះឃាត់បានជនសង្ស័យចំនួន៤នាក់ថែមទៀតនិងម៉ូតូ២គ្រឿង។

ជនសង្ស័យដែលឃាត់បានទី១ឈ្មោះសំម៉ាប់​ ភេទប្រុសអាយុ២១​ ឆ្នាំ​ មុខរបរកម្មសំណង់​ ស្នាក់នៅសង្កាត់ភ្នំពេញថ្មី​ មានស្រុកកំណើតនៅខេត្តកណ្តាល​ ទី២ឈ្មោះ​ អានមេសា​ ភេទប្រុសអាយុ២០ឆ្នាំ​ ស្នាក់នៅភូមិចាក់ជ្រូក​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​។ ទី៣ឈ្មោះគិមណាវុន​ ភេទប្រុសអាយុ៣៣ឆ្នាំ​ មុខរបរកម្មកររោងចក្រ​ ស្នាក់នៅភូមិត្រពាំងពោធិ​ ទី៤ឈ្មោះ កែវសុខវណ្ណះ​ ហៅប៉ាវ​ ភេទប្រុសអាយុ១៩ឆ្នាំ​ ភូមិត្រពាំងពោធិ៍​ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ​។

សមត្ថកិចចបានបន្តទៀតថាលុះមកដល់វេលាម៉ោង១១ព្រឹក​ ថ្ងៃទី១ខែមករាឆ្នាំ២០១៩​ កម្លាំងបានបន្តតាមចាប់ប័ក្ខពួកម្នាក់ទៀត​ ឈ្មោះអាខ្លី​ ភេទប្រុសអាយុ២០ឆ្នាំ​ នៅចំណុចបន្ទប់ជួលភូមិត្រពាំងពោធិ៍សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​។

បច្ចុប្បន្នជនង្ស័យត្រូវបាននគរបាលកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់៕សុខាសែនជ័យ


ចែករំលែក៖