ព័ត៌មានទាន់ហេតុការណ៍៖

គយគន់សម្រស់តារាជាច្រើនដួងស្លៀកឈុតតំណាងប្រទេសជាង១០នៅវិមានឈ្នះឈ្នះ

ចែករំលែក៖

ភ្នំពេញ៖ ក្នុង​​យប់​ឆ្លង​ឆ្នាំ​ នៅ​វិមាន​អនុស្សាវរីយ៍​ «នយោបាយ​ឈ្នះ ឈ្នះ» រាត្រីថ្ងៃឆ្លងឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ឈានចូលថ្ងៃទី០១ខែមករាឆ្នាំ២០១៩គេសង្កេតឃើញ សិល្បករជា​ច្រើន​ចូល​រួម​អបអរសាទរ ​ក្នុង​ថ្ងៃ​ដ៏​ពិសេស​នេះ។ ​កាន់​តែ​អស្ចារ្យ​ទៀត​នោះ ​តារា​ជា​ច្រើន​បាន​ស្លៀក​ពាក់​សម្លៀកបំពាក់​តំណាង​ឲ្យ​ប្រទេស​នី​មួយ​ៗ​ នៅ​ជុំវិញ​អាស៊ាន ​និងបណ្តាប្រទេសមួយចំនួនទៀតយ៉ាង​ទាក់​ទាញគាប់ភ្នែក។

សិល្បករទាំងនោះដូចជា កញ្ញា សោម ស្រីនាថ លោក សុធា ពិសិដ្ឋ លោកVj អាឡាស្កូ លោកប៊ឺរី កញ្ញាខ្លឹម ស្រីគារ លោក សុខ សាន់នី កញ្ញាណាក់ ស្រីណា កញ្ញាឌួង ហ្សូរីម៉ា កញ្ញាពេជ្រ កញ្ញាអាវីហ្សា សុផា លីនដា កញ្ញា អឹង និមល លោកចន ច័ន្ទតារា លោកលី ណូរ៉ា និងតារាសម្តែងជាច្រើនរូបទៀត។

ពិត​ជា​ប្លែក​ភ្នែក និង​ពិសេស​ខ្លាំង​ណាស់ ​ជាមួយ​ការ​បង្ហាញ​ម៉ូដ​សម្លៀក​បំពាក់​បែប​នេះ ​អម​ដោយ​ទិដ្ឋភាព​ពន្លឺ​​កាំជ្រួច​យ៉ាង​ស្រស់​ស្អាត ​ពិត​ជា​ធ្វើ​ឲ្យ​ថ្ងៃ​ឆ្លង​ឆ្នាំ​២០១៨ ចូល​២០១៩ ​យប់​មិញ ពេញ​ដោយ​ការ​ចង​ចាំ​យ៉ាង​ក្រៃ​លែង។ សិល្បករទាំងអស់បានធ្វើការហាត់សមជាច្រើនថ្ងៃមុនពេលដែលការចូលរួមបង្ហាញសមត្ថភាពត្រូវបានបង្ហាញជាសាធារណៈទាំងកាយវិការ ទឹកមុខ បូករួមទាំងការរាំចង្វាក់បែបដំណាងប្រទេសនីមួយផងដែរ។

សិល្បករទាំងអស់បានបង្ហាញពីអារម្មណ៍សប្បាយរីករាយ និងមានមោទនភាពដែលបានចូលរួមកម្មវិធីជាប្រវត្តិសាស្ត្រនេះឡើង ដែលពួកគេចាត់ទុកដែរថាជាកិត្តិយសដ៏ធំធេញក្នុងជីវិតជាសិល្បករ៕ វឌ្ឍនា


ចែករំលែក៖