ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់សង្ស័យជំងឺសរសៃប្រសាទរើឡើង ទាញយកឫស្សីចុងស្រួច ចាក់ទៅលើបំពង់កអុំស្រី និងម្ដាយមីងស្លាប់ និងងរបួសធ្ងន់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសសង្ស័យមានជំងឺសរសៃប្រសាទ ម្នាក់ត្រូវបានអ្នកភូមិនាំគ្នាឃាត់ចាប់ ឲ្យសមត្ថកិច្ចមូលដ្ឋាន ភ្លាមៗ បន្ទាប់ពីប្រើហិង្សា យ៉ាងព្រៃផ្សៃ ខណៈយកបានឫស្សីចុងស្រួច ចាក់ទៅលើបំពង់ករអុំស្រី បណ្ដាលឲ្យហូរឈាមជោកខ្លួនស្លាប់ និងរត់ទៅវាយ និងចាក់ម្ដាយមីងម្នាក់ទៀត រងរបួសធ្ងន់ កាលពីវេលាម៉ោង៧យប់ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅភូមិស្វាយប៉ោ ឃុំត្រពាំងស្ដៅ ស្រុករមាសហែក ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាល ស្រុកបានឲ្យដឹងថា ជនសង្ស័យ ដែលឃាត់ខ្លួនមានឈ្មោះ ហោ មាំង អាយុ36ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិស្វាយប៉ោ ឃុំត្រពាំងស្ដៅ ស្រុករមាសហែក ខេត្តស្វាយរៀង ។

ចំណែកជនរងគ្រោះជាអុំស្រី ដែលស្លាប់មានឈ្មោះ ចិន សាមិត្ត អាយុ៨២ឆ្នាំ មុខរបរនៅផ្ទះ និងម្ដាយមីងរងរបួសធ្ងន់ មានឈ្មោះ ចិន ផាស់់អាយុ47ឆ្នាំ មុខរបរកសិកររស់នៅភូមិស្វាយប៉ោ ឃុំត្រពាំងស្ដៅ ស្រុករមាសហែក ខេត្តស្វាយរៀង ។

តាមអ្នកភូមិបានឲ្យដឹងថា បុរសខាងលើគឺមានជំងឺសរសៃប្រសាទ ខណៈត្រូវក្រុមគ្រួសារយកទៅព្យាបាលដែរ ប៉ុន្តែនៅតែមិនធូរស្រាលសោះ ស្រាប់តែនៅថ្ងៃកើតហេតុ ឮសូរសំឡេងស្រែករបស់ជនរងគ្រោះថា ជួយផងទើបបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ នាំគ្នាជួយអន្តរាគមន៍ដេញព័ទ្ធ និងវាយម្នាក់មួយដៃមួយជើងទំរាំ តែចាប់បានប្រគល់ឲ្យសមត្ថកិច្ចមូលដ្ឋាន ។

បច្ចុប្បន្នជនរងគ្រោះ ជាម្ដាយមីង ដែលរងរបួសធ្ងន់ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យខេត្តស្វាយរៀងចំណែកអ្នកស្លាប់ត្រូវបានធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារតាមប្រពៃណី ។

ជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួននៅប៉ុស្តិ៍រដ្ឋបាលត្រពាំងស្ដៅដើម្បីចាត់ការតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖