ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តទេសចរណ៍៤៥កៅអីសង្ស័យថាមានដឹកឈើត្រូវកម្លាំងផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្មស្ទាក់ចាប់បាន.នៅស្រុកបារាយណ៍

ចែករំលែក៖

ខេត្តកំពង់ធំ៖ រថយន្តទេសចរណ៍៤៥កៅអីដឹកឈើឆ្លង កាត់ខេត្តកំពង់ធំ ឆ្ពោះទៅភ្នំពេញ តែអស់លក្ខណ៍ជាប់អន្ទាក់របស់មេព្រៃផ្នៃកកំពង់ថ្ម ។

ក្នុងការបង្រ្កាបរថយន្តទេសចរណ៍៤៥កៅអី ដឹកឈើខាងលើនេះ បើតាមការឲ្យដឹងពីលោក មុំ សុផល នាយផ្នែករដ្ឋបាលព្រៃឈើ កំពង់ថ្មថានៅវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ លោកបានទទួលព័ត៌មានពីប្រជាពលរដ្ឋតាមទូរស័ព្ទរាយការណ៍ប្រាប់ថា មានរថយន្តទេសចរណ៍៤៥កៅអីពណ៌ខៀវពាក់ស្លាកលេខ ភ្នំពេញ 3C 6871 ធ្វើចរាចរណ៍ដឹកឈើចេញពីខេត្តព្រះវិហារ ឆ្លងកាត់ខេត្តកំពង់ធំឆ្ពោះទៅភ្នំពេញ ពេលបានទទួលព័ត៌មានភ្លាមលោកនាយផ្នែកបានបញ្ជា ទៅលោក សូ រ៉ាត នាយសង្កាត់រដ្ឋបាលព្រៃឈើតាំងក្រសាំងឲ្យនាំកម្លាំងស្ទាក់ចាំមើលរថយន្តដែលមានភិនភាគដូចខាងលើលុះដល់វេលាម៉ោង១២យប់ថ្ងៃដដែលក៏ឃើញរថយន្តនោះធ្វើចរារចណ៍កាត់កន្លែងសង្កាត់រដ្ឋបាលព្រៃឈើតាំង ក្រសាំងតែកម្លាំងឃាត់មិនឈប់ ក៏បើករថយន្តដេញតាមពីក្រោយតេទួរស័ព្ទទៅ លោក ឃុន ប៊ុន ហួ មេបញ្ជាការអាវុធហត្ថស្រុកបារាយណ៍ឲ្យជួយសហការឃាត់រថយន្តខាងលើដែលសង្ស័យថា មានដឹកឈើលុះដល់ម៉ោង១និង០០នាទីយប់ឈានចូលថ្ងៃទី២ខែមករាឆ្នាំ២០១៩ទើបកម្លាំងអាវុធហត្ថស្នាក់ការសន្តិសុខ៦០៣ ឃាត់បាននៅចំណុចវាលសសៃព្រំប្រទល់កំពង់ធំ/កំពង់ចាម ក្នុងភូមិតាំងគោគ់ឃុំសូយោងស្រុកបារាយណ៍ខេត្តកពង់ធំ ។

ពេលរថយន្តឈប់អ្នកបើកបររថយន្តបានបើកទ្វារចុះរត់គេចបាត់ទើបបើករថយន្តយកមកកន្លែងផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្មធ្វើកាវាសវែងឃើញមានឈើប្រភេទឈើ ធ្លីកម៉ៃតាប់ ប្រវែង២ម៉ែត្រៗមានចំនួន(៣៥ដុំ)ឥឡូវរថយន្ត និងឈើត្រូវរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្មរង់ចាំម្ចាស់រថយន្តមកចូល ខ្លួនមកផាកវិន័យទៅតាមផ្លូវច្បាប់ ៕ ប៊ុនរិទ្ធី


ចែករំលែក៖