ភ្នំពេញ៖ រថយន្តRaV4បើកមិនប្រយ័ត្នជ្រុល បុកជាមួយរថយន្តព្រូស បណ្តាលឲ្យរងការខូចខាត ទាំងងខាង កាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ នៅចំណុចផ្លូវេខ១០ កែងផ្លូវលេខ៤៣២ ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាកព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AV 7194 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយប្រពន្ធ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១០៥ ក្នុងទិសដៅពីជើងទៅជើងទៅត្បូង ខណៈមកដល់ចំណុចផ្លូវបំបែកជាបួន ស្រាប់តែមានរថយន្តម៉ាក RAV4 ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2F5184 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៤៣២ ក្នុងទិសដៅពីកើតទៅលិច ក៏ជ្រុលបុកគ្នាពេញទំហឹងបណ្តាលឲ្យរងការខូចខាតទាំងសងខាង តែមិនមានមនុស្សរងរបួស នោះទេ ។
ក្រោយពេលកើតហេតុ ភាគគីខាងរថយន្ត RAV4 បានចេញថ្លៃជួសជុលទៅរថយន្តព្រូសដើម្បីបញ្ចប់រឿង ៕ សុខាសែនជ័យ