ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនជាតិខ្មែរ-អ៊ិស្លាម ចាប់រំលោភក្មេងស្រីអនិជនអាយុ៩ឆ្នាំបានសម្រេច៣ដង នគរបាលដាក់ខ្នោះ

ចែករំលែក៖

ខេត្តក្រចេះ ៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​ឆ្លូង​បានចាប់ឃាត់ខ្លួនជនសង្ស័យ​ម្នាក់ ឈ្មោះ ចិន គ្រី ហៅ​គីនីន អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ-អ៊ិស្លាម នាថ្ងៃពុធ១១ រោច ខែ មិគសិរ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង​ថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ ទៅតាម​ពាក្យបណ្តឹង​របស់​ស្ត្រី​វ័យ​ចំណាស់​ជនជាតិ​ខ្មែរឥស្លាម​ត្រូវជា​ជីដូន​របស់​ក្មេងស្រី​រងគ្រោះ​អាយុ៩ឆ្នាំ រស់នៅ​ឃុំ​ព្រែក​សា​មាន់ ស្រុក​ឆ្លូង ពីបទរំលោភសេពសន្ថវៈក្មេងស្រីជាអនិតិជន ។ ចំណែក​ក្មេងស្រី​រងគ្រោះ​មាន​សតិ​មិន​ប្រក្រតី​អាយុ៩ឆ្នាំ សព្វថ្ងៃ​រស់នៅ​ជាមួយនឹង​ជីដូន ខណៈ​ឱ​ពុក​ម្តាយ​ទៅធ្វើ​កម្មករ​នៅក្រៅ​ប្រទេស។

តាមការរៀបរាប់ពីក្មេងស្រីរងគ្រោះបានប្រាប់សមត្ថកិច្ចឲ្យដឹងថា កាលពី​អំឡុង ​មួយខែ​មុន ជនសង្ស័យ​បាន​ល្បូ​ង​នាង​រំលោភ​បានសម្រេច៣ដង។ ដោយ​លើកទីមួយ រំលោភ​នៅលើ​អង្រឹង​ក្រោមផ្ទះ​នៅពេល​ជីដូន​នាង​មិន​នៅ។ លើក​ទី​ពីរ បាន​ល្បួង​នាង​ឲ្យ​ទៅ​បេះ​ផ្លែ​ពុទ្ទ្រា នៅ​ខាងក្រោយ​ភូមិ ហើយក៏​ចាប់រំលោភ​នាង​រហូត​បា​នស​ម្រេច និង​លើក​ទី​បី ចាប់​នាង​រំលោភ​នៅ​ស្រែ​រហូត​បានសម្រេចម្តងទៀត។ ក្មេងស្រី​រូបនេះ​ថា ជនសង្ស័យ​បាន​ច្របាច់.កនាង​មិនឱ្យ​ស្រែក​នៅពេល​គេ​ធ្វើ​សកម្មភាព​ចាប់រំលោភ​មកលើ​រូបនាងម្តងៗ ។

ក្រោយមកក្មេងនាងក៏​បាន​ប្រាប់​រឿងនេះ​ជីដូនដឹង ហើយ​ជីដូន​ក៏​បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​អធិការដ្ឋាននគរបាលស្រុកឆ្លូង ទើប​កម្លាំង​នគរបាល​ចុះទៅ​ចាប់ខ្លួន​ជននេះតែម្តង ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​ចាប់រំលោភ​ក្មេងស្រី​រងគ្រោះ​មែន តែ​មិន​ស៊ីជម្រៅទេដោយ​គ្រាន់តែ​ប្រើ​ដៃ​ស្ទាប​តែប៉ុណ្ណោះ។

ក្រោយទទួលបានចម្លើយសារភាពបែបនេះ សមត្ថកិច្ចបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យខាងលើទៅសាលាដំបូងខេត្តដើម្បីអនុវត្តតាមច្បាប់ ៕ សហការី


ចែករំលែក៖