ប៉ោយប៉ែ៖ មន្ត្រីយោធាម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនជ្រុលចង្កូតបុកគូថរថយន្ត ម៉ាក HIGHLANDER ពីក្រោយ់រងរបួសធ្ងន់ កាពីវេលាម៉ោង ៨និង១០ ព្រឹក ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩ នៅចំណុចផ្សារចំការគរ (ផ្សារថ្មី) សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភណ័ ខេត្តបន្ទាយមានជ័យ ។
ជនរងគ្រោះជិះម៉ូតូជាមន្ត្រីយោធា មានឈ្មោះ ហ៊ីង សំបាន ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិពងទឹក ឃុំអំបិល ស្រុកបន្ទាយអំបិល ខេត្តឧត្តរមានជ័យ ។
យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ៖ មុនពេលកើតហេតុគេឃើញមានមន្ត្រីយោធាខាងលើ់បានបើកម៉ូតូមួយគ្រឿងម៉ាក WAVE 110 ពណ៌ខ្មៅ ពាក់ស្លាក់លេខ ឧ.មានជ័យ 1D 4399 ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ដោយមិនពាក់មួកសុវត្ថិភាពលុះមកដល់ចំណុចកើតហេតុ មានរថយន្តHIGHLANDER មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2W 6795 បើកចេញពីផ្សារក្នុងល្បឿនយឺតឡើងលើផ្លូវជាតិ លេខ៥៦ ឆ្ពោះទៅទិសខាងត្បូងបានបន្តិច ស្រាប់តែម៉ូតូខាងលើ បានបុកពីក្រោយបណ្តាលឲ្យជនរងគ្រោះ ដួលបោកក្បាល់នឹងថ្នល់រងរបួសធ្ងន់ ត្រូវបានរថយន្តសង្រ្គោះដឹកយកទៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបូរី ។
ចំណែកម្ចាស់រថយនសមត្ថកិច្ច្តមិនបានប្រាប់អត្តសញ្ញាណនោះទេ ។ ចំពោះម៉ូតូរងការខូចខាត់ធ្ងន់ធ្ងរ ឯរថយន្តHIGHLANDER រងការខូចខាតផ្នែកចំហៀង ខាងក្រោយ។ បន្ទាប់ពីសមត្ថកិច្ចធ្វើការវាស់វែងរួចទោចក្រយាន្តទាំងពីរយកទៅរក្សាទុកអធិការដ្ឋាន ដើម្បីរង់ចាំភាគីទាំងពីរដោះស្រាយគ្នាតាមនីតិវិធី ៕ វណ្ណា