ព័ត៌មានទាន់ហេតុការណ៍៖

កាណាដានិងចិនកាន់តែប្រឈមមុខតានតឹង ដោយសារអាមេរិក?

ចែករំលែក៖

ទំនាក់ទំនងរវាងចិន នឹងកាណាដាកាន់តែអាក្រក់ទៅពីមួយថ្ងៃទៅមួយថ្ងៃ ក្រោយពេលដែលកាណាដា ធ្វើតាមសំណើអាមេរិក​ចាប់ខ្លួនអគ្គនាយកហិរញ្ញវត្ថុ ក្រុមហ៊ុន Huawei ​។ នៅពេលនេះដែរ ចិនបានចាប់ខ្លួនពលរដ្ឋ​កាណាដា ដល់ទៅ​១៣នាក់ហើយ ។

រដ្ឋាភិបាលកាណាដា​បានប្រកាសឲ្យដឹងថា ពលរដ្ឋរបស់ខ្លួន ដល់ទៅ​១៣នាក់​ត្រូវបានចាប់ឃុំខ្លួននៅក្នុងប្រទេសចិន បន្ទាប់ពី​ កាណាដា​បានចាប់ខ្លួន​ អគ្គនាយកហិរញ្ញវត្ថុ និងជាអ្នកស្នងតំណែង ក្រុមហ៊ុន​ Huawei លោកស្រី​ Meng Wanzhou តាមសំណើរបស់អាមេរិក។

សារព័ត៌មានរ៉យទ័របានផ្សាយថា ក្នុងចំណោមពលរដ្ឋកាណាដា​១៣នាក់ត្រូវបានចាប់ខ្លួន ក្នុងនោះមាន​៨នាក់ត្រូវបានដោះលែងឲ្យមានសេរីភាព វិញ ។​ កាណាដា មិនបានបញ្ជាក់ថា ពលរដ្ឋ​របស់ខ្លួនដែល រងការចាប់ខ្លួននៅក្នុងប្រទេសចិន​នោះ ពីបទអ្វីឡើយ​។

នៅក្នុងសេចក្តីប្រកាសកាលពីថ្ងៃទី ៣ខែមករា​ ការចាប់ខ្លួនពលរដ្ឋកាណាដា​តែ​៣រូបប៉ុណ្ណោះដែលបានប្រកាសឲ្យដឹងជាសាធារណៈ​ ។ ភាពតានតឹងរវាងកាណាដា នឹងចិន កាន់តែកើនខ្លាំងឡើង ក្រោយការចាប់ខ្លួនលោកស្រី MENG កាលពីថ្ងៃទី​១ ខែធ្នូ ។

បណ្តាប្រទេសលោកខាងលិច​បាន​ចាត់តុកថា ការចាប់ខ្លួន ពលរដ្ឋកាណាដា គឺជាការសងសឹករបស់ចិនទៅលើប្រទេសនេះ ដែលបានចាប់ខ្លួនពលរដ្ឋចិន ។

បច្ចុប្បន្ន លោកស្រី Meng Wanzhou ទទួលបានសិទ្ធនៅក្រៅឃុំ​ក្រោយ តម្កល់ប្រាក់ធានាដល់ទៅ​១០លានដុល្លារកាណដា ។ លោកស្រីអាចនឹងត្រូវ​ប្រឈមនិងការបញ្ជូនទៅកាន់អាមេរិក ។

ក្នុងចំណោមជនជាតិកាណាដា ១៣នាក់ដែលបានចាប់ខ្លួននោះមាន អតីតមន្ត្រីការបរទេស លោក​ Michael Korrig អ្នកជំនួញ​ Michael Spavor ​និងគ្រូបង្រៀន sarah Mclver …ដែលជាមនុស្សសំខាន់បំផុតក្នុងចំណោម​១៣នាក់ ៕


ចែករំលែក៖