ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ ហើយត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះភ្លាមៗ បន្ទាប់ជនរងគ្រោះត្រូវរថយន្តLEXLIS 470 បើកបុកចំពីចំហៀងនិងអូសជាង១០ម៉ែត្រ កាលពីវេលាម៉ោង១០ និង២០នាទីយប់ ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៨៤ កែងផ្លូវលេខ៥១ ក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុឲ្យដឹងថា នៅពេលកើតហេតុ គេសង្កេតឃើញមានម៉ូតូម៉ាកហុងដាWave ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CX-4264 ជិះដោយជនរងគ្រោះម្នាក់បានធ្វើដំណើរតាមបណ្ដោយផ្លូវ៥១ ទិសដៅពីជើងមកត្បូង ខណៈមកដល់ផ្លូវបំបែកជាបួនកែងផ្លូវលេខ១៨៤ ស្រាប់តែមានរថយន្តបង្ករម៉ាក LEXLIS 470 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AI-8783 បានធ្វើដំណើរតាមផ្លូវលេខ១៨៤ ទិសដៅពីលិចទៅកើត ហើយក៏បុកម៉ូតូនិងជនរងគ្រោះចំពីចំហៀងពេញទំហឹង និងគាប់ម៉ូតូអូសក្រោមកង់រថយន្តជាង១០ម៉ែត្រទើបឈប់ ចំណែកបុរសម្នាក់ជាម្ចាស់ម៉ូតូបានរងរបួសធ្ងន់ ។
ក្រោយកើតហេតុ ជនរងគ្រោះ ជាម្ចាស់ម៉ូតូត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ចំណែកម្ចាស់រថយន្តបង្កបានព្យាយាមគេចខ្លួនបាត់ស្រមោល ដោយទុករថយន្តចោលនៅកន្លែងកើតហេតុ ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងបានទាក់ទងទៅជំនាញចរាចរណ៍ឲ្យមកវាស់វែងយករថយន្តបង្កនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ចើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមក្រោយ ៕ ភារ៉ា ដង្កោ