ភ្នំពេញ ៖ ក្រុមជនសង្ស័យ៧នាក់ ត្រូវបានកម្លាំងចម្រុះខណ្ឌដង្កោ ឃាត់ខ្លួន នៅយប់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចមុខវត្តសំបួរមាស តាមបណ្ដោយផ្លូវ២១៧ចំការដូង ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយពួកគេជាប់ពាក់ព័ន្ធនឹងគ្រឿងញៀនចំនួន៤កញ្ចប់ ។
ក្នុងកិច្ចប្រតិបត្តិការដាក់គោលដៅ ត្រួតពិនិត្យអាវុធជាតិផ្ទុះ ខាងលើនេះ គឺមានកម្លាំងកងរាជអាវុធហត្ថខណ្ឌដង្កោ ដែលដឹកនាំ លោកមេបញ្ជាការរង សៀ ប៊ុនថាត បានចូលរួមសហកាជាមួយគណៈបញ្ចាការឯកភាពខណ្ឌដង្កោ ដែលដឹកនាំដោយ នាយករដ្ឋបាលខណ្ឌ លោក ម៉ុក ពុទ្ធា និងមន្ត្រីនគរបាលខណ្ឌដង្កោដឹកនាំដោយលោកអធិការរង សាត ប្រសើ ព្រមទាំងមន្ត្រីក្រោមឱវ៉ាតជាច្រើនរូបទៀតចូលរួចសហការ ។
ជាលទ្ធផលក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងចម្រុះ បានឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់ (ប្រុស) និងដកហូតវត្ថុតាំងរួមមាន ៖ ក្រាមសថ្លាចំនួន ០៤ កញ្ចប់តូច (សង្ស័យសារធាតុញៀន ) និងម៉ូតូចំនួន ០៣គ្រឿង ១- ម៉ាក HONDA C125 ពណ៍ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1H-5712 ។ ២- ម៉ាក HONDA Wave ពណ៍ខ្មៅ គ្មានស្លាកលេខ ។ ៣- ម៉ាក HONDA C125 ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ FM-4863 ។
បច្ចុប្បន្ន ជនសង្ស័យទាំង៧នាក់ និងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីឃុំខ្លួន និងកសាងសណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់ ៕ ភារ៉ា ដង្កោ