ភ្នំពេញ៖ បុរសម្នាក់ជាជនជាតិទួរគី សង្ស័យមានគេវាយធ្វើបាប ឬមួយវាយយកលុយអស់ពីខ្លួន ទើបបានជាមកដេកនៅមុខស្ថានទូតទួរគី ដោយមានស្នាមរបួសដៃជើង និងបង្កការភ្ញាក់ផ្អើល ដល់អ្នកធ្វើដំណើរតាមផ្លូវ និងសមត្ថកិច្ចចុះមកអន្តរាគមន៍។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវ២៥៤ នៅចំណុចមុខស្ថានទូកទួរគីស្ថិតនៅក្នុង សង្កាត់ចតុមុខ ខណ្ឌដូនពេញ ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុមានប្រជាពលរដ្ឋដែល គាត់ធ្វើដំណើរ កាត់តាមផ្លូវ បានរាយការណ៍ប្រាប់ថា មានជនជាតិទួរគី វ័យប្រហែលជា៣៤ ទៅ៣៥ឆ្នាំ ម្នាក់ មិនដឹងថា គាត់មានមូលហេតុអី ឬក៏សង្ស័យមានគេវាយធ្វើបាបបណ្តាលឲ្យរងរបួស និងវាយយកលុយ ឬសម្ភារអស់ពីខ្លួនទើបបានជាមកដេកនៅមុខស្ថានទូតបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវ និងសមត្ថកិច្ចប៉ុស្តិ៍ចតុមុខបានចុះមកដល់កន្លែងកើតហេតុរួចបានទំនាក់ទំនងហៅរថយន្តសាមុយមន្ទីរពេទ្យកាល់ម៉ែត មកដឹកយកទៅព្យាបាលដោយសារតែគាត់អត់មានសាច់ញាតិ ទើបរថយន្តសាមុយមិនព្រមយកជនជាតិទួរគីរូបនោះ យកទៅព្យាបាលនោះទេ ហើយសមត្ថកិច្ចក៏បានសួរនាំទៅគាត់ទើបដឹងថា គាត់អត់មានលុយបង់អូតែល ដែលគាត់ស្នាក់នៅទើបចង់ឲ្យខាងស្ថានទូកជួយដោះស្រាយឲ្យគាត់ ។
ក្រោយពេលកើតហេតុខាងស្ថានទូកបានជួយដោះស្រាយ ហើយខាងជនជាតិ ទួរគីគាត់សុំលុយតែ15$តែប៉ុណ្ណោះ ហើយខាងស្ថានទូត ក៏យល់ព្រម និងដឹកគាត់យកទៅអូតែល ដែលគាត់ស្នាក់នៅវិញផងដែរ ៕ ធឿនព្រែកជ័យ