ព័ត៌មានទាន់ហេតុការណ៍៖

ខឹងឪពុកស្តីប្រដៅ កូនចិត្តភ្លើង យកកាំបិតដេញកាប់ រត់ពេញភូមិ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ កូនអកត្តញូម្នាក់ ត្រូវបានឪពុកប្តឹងឲ្យសមត្ថកិច្ចឃាត់ខ្លួន ចាត់ការតាមច្បាប់ បន្ទាប់ពីកូនរូបនេះ យកកាំបិតដេញកាប់គាត់ឲ្យរត់ពេញភូមិ ព្រោះតែខឹងនឹងគាត់ស្តីប្រដៅ ក្រោយទទួលបណ្តឹងសមត្ថកិចបានចុះទៅឃាត់ខ្លួនកូនអកត្តញ្ញូរូបនេះចាត់ការតាមនីតិវិធី ។

ការឃាត់ខ្លួននេះ ធ្វើឡើង កាលពីវេលាម៉ោង ១៧:២៥នាទី កម្លាំងផ្នែកព្រហ្មទណ្ឌស្រុក នាថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ ជនបង្កឈ្មោះ ងួន គង្គា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិអូរក្រោម ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យត្រូវបានឃាត់ខ្លួនពាក់ព័ន្ធករណីប្រើហិង្សាក្នុងគ្រួសារ ដោយបានធ្វើសកម្មភាពយកកាំបិតប៉ាង់តោនិងដំបងឫស្សី វាយនិងកាប់បំផ្លិ្លចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះកាលពីវេលាម៉ោង១៤:២០នាទី នាថ្ងៃខែខាងលើ បណ្ដាលឲ្យខូចខាតអស់ជាច្រើន ។ មិនតែប៉ុណ្ណោះកូនអកត្តញូរូបនេះ បាននិងគំរាមសម្លាប់ទៅលើឪពុកម្ដាយរបស់ខ្លួន ដោយយកកាំបិតដេញកាប់គាត់ឲ្យរត់បាតជើងសព្រាតទៀងផង ។

ក្រោយបង្កជនសង្ស័យត្រូវបានឈ្មោះប្រាក់ ឃឿន អាយុ៦៦ឆ្នាំ ត្រូវឪពុកបានដាក់ពាក្យបណ្ដឹង មកសមត្ថកិច្ចចាត់ការតាមនីតិវិធី ។

ករណីខាងលើ នៅព្រឹកថ្ងៃទី៩ មករា ២០១៩ សមត្ថកិច្ចបានកសាង សំណុំរឿងចាត់ការតាមនីតិវិធី ៕សេនាស័ក្តិ


ចែករំលែក៖