ព័ត៌មានទាន់ហេតុការណ៍៖

ចាប់រំលោភ​សេពសន្ថវៈក្មេងស្រីអនីតិជន២នាក់ ត្រូវសមត្ថកិច្ចដាក់ខ្នោះ

ចែករំលែក៖

ខេត្តព្រះវិហារ ៖ សមត្ថកិច្ចនគរបាលស្រុករវៀង បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​នឹង​ករណី​រំលោភ​សេព​សន្ថ​វ:​ក្មេងស្រី២នាក់​ជា​អនីតិជន​អាយុ​ក្រោម១៥ឆ្នាំ នៅ​ឃុំ​រហ័ស ស្រុក​រវៀង ខេត្តព្រះវិហារ កាលពី​ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩  ។
មន្រ្តីនគរបាលស្រុក​រវៀងបានឲ្យដឹងថា ជនសង្ស័យ​មានឈ្មោះ សុខ ងួន ហៅ​ទ្រី ភេទ​ប្រុស អាយុ៣២ឆ្នាំ រស់នៅ​ភូមិ​ចំបក​ផ្អែម ឃុំរ​ស្មើ ស្រុក​រវៀង ខេត្តព្រះវិហារ។ ជនសង្ស័យរូបនេះ ត្រូវបាននគរបាលឃាត់ខ្លួនតាមពាក្យបណ្តឹងរបស់អាណាព្យាបាលក្មេងស្រីជាអនិតិជនពីរនាក់​(សុំមិនបញ្ចេញឈ្មោះ)រស់នៅក្នុងភូមិជាមួយជនសង្ស័យពីបទចាប់រំលោភសេពសន្ថវៈ ។
ក្រោយពី​ទទួល​ពាក្យបណ្ដឹង​ពី​ម្តាយ​ជនរងគ្រោះ​ទាំង២នាក់ សមត្ថកិច្ចបាន​ចុះ​ធ្វើការ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់៕ សហការី

ចែករំលែក៖