ខេត្តព្រះវិហារ ៖ សមត្ថកិច្ចនគរបាលស្រុករវៀង បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីរំលោភសេពសន្ថវ:ក្មេងស្រី២នាក់ជាអនីតិជនអាយុក្រោម១៥ឆ្នាំ នៅឃុំរហ័ស ស្រុករវៀង ខេត្តព្រះវិហារ កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ ។
មន្រ្តីនគរបាលស្រុករវៀងបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សុខ ងួន ហៅទ្រី ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិចំបកផ្អែម ឃុំរស្មើ ស្រុករវៀង ខេត្តព្រះវិហារ។ ជនសង្ស័យរូបនេះ ត្រូវបាននគរបាលឃាត់ខ្លួនតាមពាក្យបណ្តឹងរបស់អាណាព្យាបាលក្មេងស្រីជាអនិតិជនពីរនាក់(សុំមិនបញ្ចេញឈ្មោះ)រស់នៅក្នុងភូមិជាមួយជនសង្ស័យពីបទចាប់រំលោភសេពសន្ថវៈ ។
ក្រោយពីទទួលពាក្យបណ្ដឹងពីម្តាយជនរងគ្រោះទាំង២នាក់ សមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕ សហការី