ភ្នំពេញ៖ ស្រ្តីវ័យក្មេងម្នាក់ ត្រូវបានបងប្អូនប្រទះឃើញចង.កសម្លាប់ខ្លួន ក្នុងហាងលក់ត្បូង និងអលង្ការ យីហោ សៀកលីម ដោយមិនដឹងមូលហេតុ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះទៅត្រួតពិនិត្យមើលភ្លាមៗ ។
ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៩ ព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវលេខ ៤៥០ ផ្ទះលេខ ១៣៨ ដែលមានយីហោ សៀកលីម លក់ត្បូង និងអលង្ការ ស្ថិតក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មានករណីស្ត្រីម្នាក់ មានអាយុប្រហែល ២៨ឆ្នាំ បានសម្រេចចិត្តចង.កសម្លាប់ខ្លួនឯង ដោយមិនទាន់ដឹងមូលហេតុ ។ បច្ចុប្បន្នសត្ថកិច្ចកំពុងបង្កើតគណៈកម្មាការត្រួតពិនិត្យលើសពថាតើជាករណីឃាតកម្ម ឬអត្តឃាតដោយខ្លួនឯង ៕ស រស្មី