ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកុងតឺន័រ បត់ស្តាំមិនប្រយ័ត្ន ប៉ះរថយន្តស៊េរីទំនើប រងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ រថយន្ត​សណ្តោង​កុង​តឺន័រ​មួយគ្រឿង​ ដោយសារតែ​បើកបរ​ ខ្វះការប្រុងប្រយត្ន័​ បានបួង​ចង្កូត​បត់​ស្តាំ​ ជ្រុលទៅ​កៀរ នឹង​រថយន្ត​ ម៉ាក​ អូឌី​ Q7 ដែល​ធ្វើដំណើរ​ស្រប​ទិសគ្នា​ បណ្តាលឲ្យ​រងការខូចខាត​ បន្តិចបន្តួច​ មិនមាន​គ្រោះ​ថ្នាក់​ដល់មនុស្ស​ ។

ហេតុការណ៍នេះ បានកើត​ ឡើង​នៅវេលាម៉ោង​៧និង​៣០នាទី​យប់​ ថ្ងៃ​ទី​១៦​ ខែ​មករា​ ឆ្នាំ​២០១៩​ ជិត​ផ្ទះ​ ឧកញ៉ា​ ថៃ​ប៉ុន​រ៉ុង​ ផ្លូវព្រះ​មុនីរ៉េត​ កែងនិង​ផ្លូវ​៤៣០​ សង្កាត់​ទំនប់ទឹក​ ខណ្ឌចំការមន​ ។

តាមប្រភពព័ត៌មាន​ ពីកន្លែងកើតបានឲ្យដឹងថា​ មុនពេលកើតហេតុ​ គេបានឃើញ​ រថយន្ត​ម៉ាក់​ អូឌី​ Q7 ស៊េរីឆ្នាំ​២០១១​ ពណ៌ខ្មៅ​ ពាក់​ស្លាកលេខ​ ភ្នំពេញ​ 2AI 0787 បើកដោយ​បុរសម្នាក់​រួម​ដំណើរ​ជាមួយ ​និង​នារី​ម្នាក់​ បានធ្វើដំណើរ​តាម​ផ្លូវ​ មុនីរ៉េត​ ក្នុងទិសដៅ​ ពី​លិចទៅកើត​ ហើយ​ស្របពេល​នោះដែរ​ ក៏ស្រាប់តែ​ បុរស​ម្នាក់​ បានបើក​រថយន្ត​សណ្តោង​កុងតឺន័រ​ ពណ៌ខៀវ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 3C 3152 បាន​ធ្វើ​ដំណើរ​ ស្របទិសគ្នា​ លុះ​មកដល់​ចំនុចកើតហេតុ​ រថយន្ត​សណ្តោង​កុងតឺន័រ​ បាន​បួង​ចង្កូត​ បត់​ស្តាំ​ឡើង​ទៅ​ផ្លូវ​៤៣០​ តែដោយសារតែ​អ្នក​បើកបរ​ ខ្វះ​ការប្រុង​ប្រយត្ន័​ ទើប​បណ្ដាល​ឲ្យ​រថយន្ត​ ជ្រុល​ទៅ​កៀរ ​និង​ រថយន្ត​ ម៉ាក​អូឌី​ Q7 បណ្តាល​ឲ្យរងការខូចខាត​ បាក់​កញ្ចក់​មើល​ក្រោយ​ មិន​កូថថ្នាំ​ថ្ពាល់មុខ​ចំហៀង​ខាងឆ្វេង​ គៀប់​ជាប់ ​និង​រថយន្ត​កុងតឺន័រ​តែម្តង​ តែសំណាងល្អមិនមានគ្រោះថ្នាក់ដល់​មនុស្ស​ដែល​ជិះ​នៅ​រថយន្ត​ ។

ក្រោយ​ពេលកើតហេតុ​ ឃើញ​មាន​សមត្ថកិច្ច​ មូលដ្ឋាន ​និង​ជំនាញ់ បានចុះ​ទៅ​កន្លែង​កើតហេតុ​ រួចហើយ​បាន​ឲ្យ​ តំណាង​ភាគី​ទាំង​សង្ខាង​ ធ្វើ​ការ​សម្រប​សម្រួលគ្នា​ ដោយខាង​រថយន្ត​ កុងតឺន័រ​សុខចិត្ត​ យក​រថយន្ត​ អូឌី​ ទៅជួសជុល​ឲ្យ​វិញ​ដើម្បី​បញ្ចប់រឿង​ ៕ សុខាសែនជ័យ


ចែករំលែក៖