ភ្នំពេញ៖ ព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំ២០១៩ នេះ នឹងមានស្ថានភាពក្រៅហួតហែង ក្នុងរដូវប្រាំង ដែលមានសីតុណ្ហភាពអតិបរមា ឡើងដល់៤០-៤២ អង្សាសេ ពិសេសនៅតាមតំបន់ទំនាបកណ្តាលភាគពាយ័ព្យ។
លិខិតរដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម លោក លឹម គានហោ គោរពជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ដើម្បីពិនិត្យ និងសម្រេចលើបញ្ហាអាកាសធាតុឡើងក្រៅក្នុងរដូវប្រាំងឆ្នាំ២០១៩នេះ។
លោក លឹម គានហោ បានស្នើសុំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ចេញនូវសារាចរណែនាំ ដល់គ្រប់ក្រសួងស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ មានវិធានការជួយទប់ស្កាត់ និងរក្សាទឹកទុកប្រើប្រាស់តាមតំបន់ ក៏ដូចជាត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋដែលនឹងខ្វះទឹកប្រើប្រាស់នាពេលខាងមុខនេះ៕