ព័ត៌មានទាន់ហេតុការណ៍៖

ពីរនាក់ស្លាប់យ៉ាងរន្ធត់​ខណៈត្រូវរថយន្ត​បើកបុកម៉ូតូ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង០៦និង១៥នាទីព្រឹក មានគ្រោះថ្នាក់ចរាចរមួយកើតឡើង នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ២១១ លេខ២១២ ស្ថិតនៅភូមិ ចំណោតរាម ឃុំបិតត្រាំង ស្រុក ព្រៃនប់ ខេត្តព្រះសីហនុ បណ្តាលឲ្យស្លាប់២នាក់យ៉ាងរន្ធត់ ។

ករណីគ្រោះថ្នាក់នេះ កើតឡើង រវាងរថយន្ត កុងតឺនរ័ ក្បាលពណ៌ស លាយត្រួយចេក ពាក់ស្លាកលេខ ០៣០៥ ចង្កូតស្តាំ ម៉ាក Fuso បើកបរដោយឈ្មោះ សួន ភាព របស់ក្រុមហ៊ុន OLAIR និងម៉ូតូ ម៉ាកសេ១២៥ ពាក់ស្លាកលេខ ភ្នំពេញ ១CZ៧៤៩៦ បើកបរដោយ ឈ្មោះ រុង ភេទប្រុសអាយុ១៦ឆ្នាំ និងស្ត្រីម្នាក់ជិះពីក្រោយ ឈ្មោះ ជេន ជិង អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណើត ស្រុកស្រែអំបិល ខេត្តកោះកុង បច្ចុប្បន្ន ស្នាក់នៅ ភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

នគរបាលបញ្ជាក់ថា គ្រោះថ្នាក់នេះ បណ្តាលអោយភាគីខាងម៉ូតូស្លាប់ទាំង២នាក់ នៅនឹងកន្លែងកើតហេតុ ។

ក្រោយហេតុការណ៍ អ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ ហើយបច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ឯវត្ថុតាង យកមករក្សាទុកនៅអធិដ្ឋាននគរបាលស្រុកព្រៃនប់ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖