ព័ត៌មានទាន់ហេតុការណ៍៖

ផឹកស៊ីជិតគ្នាឌឺដងវាយប៉្រាវផ្អើលឈុល ម្ចាស់ហាងចាក់សោជាប់

ចែករំលែក៖

ភ្នំពេញ៖​ មនុស្ស២ក្រុមបាននាំគ្នាចូលផឹកស៊ីក្នុងហាងតែមួយ ខណៈស្រវឹងរៀងខ្លួនក៏បានឌឺដងដាក់គ្នាហើយផ្ទុះហិង្សាវាយគ្នាផ្អើលភ្ញៀវរត់ពេញហាងហ្គោឌីន ស៊ីធី២​ ត្រូវម្ចាស់ហាងចាក់សោបង្ខាំងទុកទាំងសងខាងហៅសមត្ថកិច្ច​មកអន្តរាគមន៍​ កាលពីវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩​ នៅចំណុចហាងយីហោ​ ហ្គោឌីន​ ស៊ីធី​២​ តាមបណ្តោយផ្លូវ២៧១​ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើខណ្ឌមានជ័យ។

តាមប្រភពព័ត៌មានពីប្អូនម្ចាស់ហាងបានឲ្យដឹងថា​ មុនពេលកើតហេតុមានមនុស្ស២ក្រុមដោយម្ខាងមានគ្នា៥នាក់​ បានចូលមកផឹកស៊ីនិងអង្គុយសាឡុងជាប់គ្នា។

សាក្សីបានបន្តថា​ ក្រោយមកស្រាប់តែផ្ទុះហិង្សាដាក់គ្នាវាយទៅវិញទៅមកបង្កឲ្យភ្ញាក់ផ្អើលដល់ភ្ញៀវផ្សេងទៀតរត់ជាន់ជើងគ្នា​ និងធ្វើឲ្យរងរបួសទាំងសងខាងភ្លាមនោះដោយសារតែបែកកែងចានច្រើនទើបម្ចាស់ហាងបានទាញទ្វាបិតមិនឲ្យចេញក្រៅទាំងសងខាងរួចរាយការណ៍ទៅសមត្ថកិច្ចចុះអន្តរាគមន៍។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់ហើយសម្របសម្រួលមួយសន្ទុះក្រោយមកទើបចេញមកខាងក្រៅវិញហើយបានបញ្ជាក់ថាពុំមានរឿងអ្វីកើតឡើងនោះទេដោយការយល់ច្រឡំ ហើយក៏សម្រួលគ្នាទៅផ្ទះរៀងខ្លួនទៅដោយពុំមានភាគីខាងណាសងទៅខាងណានោះទេព្រមទាំងម្ចាស់ហាងផងដែរនេះជាការបញ្ជាក់ពីលោកនាយប៉ុស្តិ៍ចាក់អង្រែលើ ៕ សុខាសែនជ័យ


ចែករំលែក៖