ទោះបីមានការតាមដាន២៤លើ២៤ម៉ោង ប៉ុន្តែអគ្គនាយកហិរញ្ញវត្ថុក្រុមហ៊ុនបច្ចេកវិទ្យាអេឡិចត្រូនិកចិន ធំបំផុតរបស់ចិន បានរស់នៅយ៉ាងសុខសាន្ត មានសេរីភាពនៅក្នុងការធ្វើដំណើរ ក្រោមការតាមដាន និងការពារ ។
ក្រោយតុលាការដោះលែងឲ្យនៅក្រៅឃុំ ដោយតម្គល់ប្រាក់ដល់ទៅ១០លានដុល្លារ និងទទួលការតាមដាន ២៤លើ២៤ម៉ោង លោកស្រី អគ្គនាយកហិរញ្ញវត្ថមិនឃើញមានប្រព័ន្ធផ្សព្វផ្សាយណាមួយ ផ្សាយពីលោកស្រីនោះឡើយ តើការរស់នៅក្រៅឃុំរបស់លោកស្រី យ៉ាងម្តេចដែរ?
លោកស្រី Meng Wanzhou បានរស់នៅដោយសេរីភាព និងសុខសាន្តនៅក្នុងផ្ទះតម្លៃរាប់សិបលានដុល្លារ នៅទីក្រុង Vancouver ។ សារព័ត៌មាន SCMP បានផ្សាយថា លោកស្រី meng wanzhou ត្រូវបានគេមើលឃើញថា បានចាកចេញពីផ្ទះជាមួយក្រុមសន្តិសុខ ពីរនាក់ ដោយធ្វើដំណើរតាមរថយន្ត SUV ពណ៌ខ្មៅ មានអ្នកបើកបរជូន ។
លោកស្រីបានពាក់ឧបករណ៍ GPS ជាប់នៅកជើង ដោយអាចធ្វើដំណើរដោយសេរី ក្នុងបរិវេណ១៦០គីឡូម៉ែត្រ រហូតដល់ម៉ោង១១យប់ ។ ប៉ូលិសកាណាដាបានឲ្យដឹងថា កូនស្រីអ្នកបង្កើត ក្រុមហ៊ុន Huawei រស់នៅយ៉ាងសុខសាន្ត បើទោះបីលោកស្រីកំពុងតែអនុវត្តន៍ទៅតាមច្បាប់របស់តុលាការ គឺត្រូវតែពាក់ GPS និងចូលផ្ទះវិញ នៅម៉ោង១១យប់ ដល់ម៉ោង៦ព្រឹក ដោយមានអ្នកតាមដាន២៤លើ២៤ម៉ោង។
លោកស្រី Meeng Wanzhou នឹងត្រូវចំណាយទៅលើអ្នកការពារពីរនាក់ និងអ្នកបើករថយន្តម្នាក់ ប្រាក់ចំណាយសម្រាប់អ្នកតាមដាន គឺមានដល់ទៅ៧ពាន់ដុល្លារក្នុងមួយថ្ងៃ ។
នៅពេលនេះ ការកាត់ក្តីលោកស្រី ក៏ដូចជាបញ្ជូនទៅកាន់អាមេរិក គឺនៅប្រើរយៈពេលយូរ ជាច្រើនខែ ឬច្រើនឆ្នាំ។
នៅពេលរស់នៅក្រៅឃុំ គេបានមើលឃើញផ្ទះរបស់លោកស្រី តែងតែមានមនុស្សចេញចូលទៅសួរសុខទុក្ខលោកស្រី ក៏ដូចជាជូនបាច់ផ្កាផងដែរ ៕