ព័ត៌មានទាន់ហេតុការណ៍៖

ការរស់នៅក្រៅឃុំយ៉ាងសុខសាន្ត របស់អគ្គនាយកហិរញ្ញវត្ថុ ហួរវាយ

ចែករំលែក៖

ទោះបីមានការតាមដាន២៤លើ២៤ម៉ោង ប៉ុន្តែអគ្គនាយកហិរញ្ញវត្ថុក្រុមហ៊ុន​បច្ចេកវិទ្យាអេឡិចត្រូនិកចិន ធំបំផុតរបស់ចិន បានរស់នៅយ៉ាងសុខសាន្ត មានសេរីភាពនៅក្នុងការធ្វើដំណើរ ក្រោមការតាមដាន និងការពារ ​។

ក្រោយតុលាការដោះលែងឲ្យនៅក្រៅឃុំ ដោយតម្គល់ប្រាក់ដល់ទៅ​១០លានដុល្លារ ​និងទទួលការតាមដាន ​២៤លើ​២៤ម៉ោង លោកស្រី អគ្គនាយកហិរញ្ញវត្ថ​មិនឃើញមានប្រព័ន្ធផ្សព្វផ្សាយណាមួយ ផ្សាយពីលោកស្រីនោះឡើយ​ តើការរស់នៅក្រៅឃុំរបស់លោកស្រី យ៉ាងម្តេចដែរ?

លោកស្រី Meng Wanzhou បានរស់នៅដោយសេរីភាព និងសុខសាន្តនៅក្នុងផ្ទះតម្លៃរាប់សិបលានដុល្លារ នៅទីក្រុង Vancouver ។ ​សារព័ត៌មាន​ SCMP ​បានផ្សាយថា​ លោកស្រី meng wanzhou ត្រូវបានគេមើលឃើញថា បានចាកចេញពីផ្ទះ​ជាមួយក្រុមសន្តិសុខ ពីរនាក់​ ដោយធ្វើដំណើរតាមរថយន្ត​ SUV ពណ៌ខ្មៅ​ មានអ្នកបើកបរ​ជូន ។

លោកស្រី​បានពាក់ឧបករណ៍ GPS ​ជាប់នៅកជើង ដោយអាចធ្វើដំណើរ​ដោយសេរី​ ក្នុងបរិវេណ​១៦០គីឡូម៉ែត្រ ​រហូតដល់​ម៉ោង​១១យប់ ។ ប៉ូលិស​កាណាដា​បានឲ្យដឹងថា​ កូនស្រី​អ្នកបង្កើត ក្រុមហ៊ុន Huawei ​រស់នៅយ៉ាងសុខសាន្ត បើទោះបីលោកស្រីកំពុងតែអនុវត្តន៍ទៅតាមច្បាប់របស់តុលាការ​ គឺត្រូវតែពាក់ GPS ​និងចូលផ្ទះវិញ នៅម៉ោង​១១យប់ ​ដល់ម៉ោង​៦ព្រឹក ដោយមានអ្នកតាមដាន២៤លើ២៤ម៉ោង។

លោកស្រី Meeng Wanzhou នឹងត្រូវចំណាយ​ទៅលើអ្នកការពារពីរនាក់ និងអ្នកបើករថយន្តម្នាក់​ ប្រាក់ចំណាយ​សម្រាប់អ្នកតាមដាន គឺមានដល់ទៅ​៧ពាន់ដុល្លារក្នុងមួយថ្ងៃ ។

នៅពេលនេះ​ ការកាត់ក្តីលោកស្រី ​ក៏ដូចជាបញ្ជូនទៅកាន់អាមេរិក គឺនៅប្រើរយៈពេលយូ​រ ជាច្រើនខែ ឬច្រើនឆ្នាំ​។

នៅពេលរស់នៅក្រៅឃុំ គេបានមើលឃើញផ្ទះរបស់លោកស្រី​ តែងតែមានមនុស្សចេញចូលទៅសួរសុខទុក្ខលោកស្រី ក៏ដូចជាជូនបាច់ផ្កាផងដែរ ៕


ចែករំលែក៖