ភ្នំពេញ៖ អគ្គិភ័យមួយបានឆេះនៅអគារកំពុងតែសាងសង់ មានកម្ពស់១៧ជាន់ ដែលកម្មករសំណងគាត់ដាំបាយទុកចោលទើបបណ្តាលឲ្យឆេះក្តារបន្ទះ ដែលទុកនៅក្បែរចេញជាអណ្តាតភ្លើង ត្រូវបានរថយន្តពន្លត់អគ្គិភ័យ ចេញមកជួយធ្វើអន្តរាគមន៍បានទាន់ពេលវេលា ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវ១៨០ នៅចំណុចអគារកំពុងតែសាងសង់លេខ២២២ ផ្លូវ១៨០ ក្រុម៣៣ ភូមិ៨ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ។
តាមប្រភពពត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ កម្មករសំណង ដែលនៅក្នុងអគារនោះ គាត់បានដាំបាយហើយទុកចោលអត់មាននរណា មើលរួចហើយ ក៏ស្រាបតែធ្វើឲ្យកំទេចភ្លើងខ្ទាត ចូលមកដល់ក្តារបន្ទះបណ្តាលឲ្យឆេះយ៉ាងសន្ធោសន្ធៅ នៅជាន់ទី១៧ បង្កឲ្យផ្អើលទៅដល់សមត្ថកិច្ចមូលដ្ឋាន និងរថយន្តពន្លត់អគ្គិភ័យ របស់សង្នការរាជធានីភ្នំពេញមកអន្តរាគមន៍ដល់កន្លែងកើតហេតុចំនួន៣គ្រឿង ប៉ុន្តែដោយសារតែអគារនេះមានកម្ពស់ខ្ពស់ពេកទើបកម្មករ និងជនជាតិចិនក្នុងនោះបាននាំគ្នាយកទុយោបាញ់ពន្លតដោយខ្លួនឯងហើយភ្លាមៗនោះ ដែលក៏មានឃើញវត្តមានរបស់លោកសុខ ពេញវុធអភិបាលខណ្ឌដូនពេញរួម និងលោកទៀង ចាន់សារអធិការនគរបាលខណ្ឌដូនពេញ ចុះមកដល់កន្លែងកើតហេតុ ប៉ុន្តែគ្រប់គ្រងស្ថានការណ៍បានភ្លាមៗមិនមានខូចខាតអីធ្ងន់ធ្ងរនោះទេ ។
ក្រោយពេលកើតហេតុអគ្គិភ័យខាងលើនេះ ត្រូវបានរលត់អស់ទាំងស្រុងនៅវេលា ម៉ោង៨ និង៣៥នាទីថ្ងៃដដែល ៕ ធឿនព្រែកជ័យ