ព័ត៌មានទាន់ហេតុការណ៍៖

គណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ត្រួតពិនិត្យមើលក្លឹបកម្សាន្តក្នុងមូលដ្ឋានខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ គណៈបញ្ជាការឯកភាពខណ្ឌពោធិសែនជ័យ ដឹកនាំដោយលោកហែម ដារិទ្ធ អភិបាល ចុះត្រួតពិនិត្យមើលតាមក្លឹបកម្សាន្តក្នុងភូមិសាស្រ្តខណ្ឌពោធិសែនជ័យ ដើម្បីទប់ស្កាត់ហានិភ័យផ្សេងៗ​ ដូចជាគ្រឿងញៀនបងធំបងបងតូចជាដើម កាលពីវេលាម៉ោង៩និង៣០នាទីយប់​ ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ ស្ថិតក្នុងក្លឹបមីតណាយនិងក្លឹបស្ពាយឌ័រ​ ក្នុងសង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ ។

លោកហែម​ ដារិទ្ធ​ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យបានលើកឡើងថា​ ដើម្បីឲ្យក្លឹបនីមួយៗ មានសុវត្ថិភាព​ បង្កហិង្សាបងធំ បងតូច​ ចរាចរណ៍គ្រឿងញៀនជាដើម​ លោកនឹងចុះនិត្យឲ្យញឹក់ញ៉ាប់មិនត្រឹមតែប៉ុណ្ណោះ លោកនឹងដាក់កម្លាំងចាំស៊ើបអង្កេត(ឌឹ​បេ) នៅទីតាំងនីមួយៗ ។

សកម្មភាពចុះ ត្រួតពិនិត្យមើល តាមក្លឹបកម្សាន្តរបស់គណៈបញ្ជាការឯកភាពខណ្ឌបែបនេះ ត្រូវបានបងប្អូនប្រជពលរដ្ឋសាទរ ដើម្បីបង្ការ ទប់ស្កាត់ រាល់បទល្មើសផ្សេងៗបានមួយចំណែកដែរ រក្សាបាននូវសន្តិសុខ ភូមិឃុំមានសុវត្តិភាព​ សម្រាប់ប្រជាពលរដ្ឋ ។

តែបើតាមប្រភពព័ត៌មានមួយទៀតបានឲ្យដឹងថា​ ទីតាំងក្លឹបមីតណាយ​ ពោពេញទៅដោយបងធំបងតូច និងក្រុមប្រើប្រាស់ថែមទាំងចរាចរណ៍គ្រឿងញៀនទៀតផង​ ហើយត្រូវបានកម្លាំងអន្តរាគមន៍ ពិសេសនៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យចុះបង្ក្រាបបានជាញឹកញាប់ផងដែរ តែនៅតែមានក្រុមទាំងនោះ ។

ចាំមើលតើលោកហែមដារិទ្ធ​ និងប្រើប្រាស់កម្លាំងសើបអង្គេតរបស់លោកបោសសម្អាតបានដែរ ឬទេ? ៕សុខាសែនជ័យ


ចែករំលែក៖