ខេត្តព្រះសីហនុ៖ ប្រជាពលរជាពលរដ្ឋ និងមន្ត្រីរាជការ ក្នុងខេត្តព្រះសីហនុ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ បាននាំគ្នានិយាយនៅតាមភោជ្ជនីយដ្ឋាន(តាមតុកាហ្វេ )ពីមាត់មួយទៅមាត់មួយជាប់មិនដាច់ដូចជាអាយ៉ៃឆ្ឆ្លើយឆ្លង ទាក់ទង និងបញ្ហាផ្គត់ផ្គង់ទឹកស្អាតរបស់ក្រុមហ៊ុនអានកូ ក្នុងក្រុង ខេត្តព្រះសីហនុ ដែលមកទល់ពេលនេះនៅតាមលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ មន្ត្រីរាជការ ភោជ្ជនីយដ្ឋាន សណ្ឋារគារផ្ទះ សំណាក់ និងគ្លីនិកឯកជន ។ ល ។ ដែលតបណ្តាញទឹកស្អាតប្រើប្រាស់ពីក្រុមហ៊ុនខាងលើ ដែលទទួលសិទ្ធិផ្តាច់មុខក្នុងការគ្រប់គ្រងបណ្តាញទឹកស្អាតប្រើប្រាស់នៅក្នុងខេត្តព្រះសីហនុ មកទល់ពេលនេះមិនមានទឹកស្អាតជូនប្រជាពលរដ្ឋដូចបានរៀបរាប់ខាងលើ ដែលជាអតិថិជនរបស់ខ្លួនសម្រាប់ប្រើប្រាស់ទៅតាមតម្រូវការបានឡើយ ។
ប្រភពខាងលើបានបន្តឲ្យដឹងទៀតថាស្របពេល ដែលក្រុមហ៊ុនផ្គត់ផ្គង់ទឹកខាងលើនោះ ផ្គត់ផ្គង់ទឹកជូនប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់មិនគ្រប់គ្រាន់ហើយ ក៏មានក្រុមហ៊ុនដ៏ធំរបស់លោកឧកញ៉ា ដ៏ល្បីឈ្មោះមួយទៀត ដែលទទួលសិទ្ធិបានការវិនិយោគ លើវិស័យអចលន:ទ្រព្យ (សំណង់) ខំប្រឹងបូមខ្សាច់សមុទ្រ និងដឹកដីមកចាក់លុបបឹងធម្មជាតិទឹកសាបព្រែកទប់ ដែលប្រជាពលរដ្ឋធ្លាប់ប្រើប្រាស់រាប់សតវត្សរ៍មកហើយ ទាំងយប់ទាំងថ្ងៃ មិនខ្វល់ពីការលំបាករបស់ប្រជាពលរដ្ឋ ម្ចាស់អាហារដ្ឋន ភោជ្ជនីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ ដែលមិនមានទឹកសម្រាប់ប្រើប្រាស់មិនបានគ្រប់គ្រាន់បង្កការលំបាកយ៉ាងខ្លាំងសម្រាប់ប្រជាពលរដ្ឋ និងមន្ត្រីរាជការភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ។
ប្រភពខាងលើបានបន្តឲ្យដឹងបន្ថែមទៀតថា តាមការសង្កេតមើល ពីសកម្មភាពមិនទទួលខុសត្រូវក្នុងការផ្គត់ផ្គង់ទឹកស្អាតរបស់ក្រុមហ៊ុនអានកូ គឺកំពុងតែធ្វើសកម្មភាពអុកឡុកមន្ទីរជំនាញ (អង្គភាពរដ្ឋាករទឹក) ដែលជាអ្នកត្រូវទទួលរងការរិះគន់ ពីប្រជាពលរដ្ឋ ហើយក្រុមហ៊ុនខាងលើហាក់ដូចជាចង់បានអ្វីម្យ៉ាងពីមន្ទីរជំនាញខាងលើ ដែលជាអង្គភាពរដ្ឋ? ពួកគាត់បានដាក់ជាសំណួរទៀតថា÷ តើរដ្ឋអាចនឹងត្រូវបាត់បង់អ្វីទៀតទេ បន្ទាប់ពីបាត់បង់បឹងព្រែកទប់? រហូតដល់ខ្វះខាតទឹកប្រើប្រាស់ ដែលពីមុនមកមិនធ្លាប់មានតែសោះ…? ។
ប្រជាពលរដ្ឋ និងមន្ត្រីរាជការម្ចាស់អាហាររដ្ឋាន សណ្ឋាគារ ជាពិសេសម្ចាស់គ្លីនិកផ្នែកសម្ភព ក៏ដូចជាគ្លីនិកពហុព្យាបាលជាច្រើននាក់បាន រិះគន់ដាក់បន្ទុកទៅលើក្រុមហ៊ុនអានកូ ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ទឹកសម្រាប់ផ្ដល់ជូនរដ្ឋាករទឹកខេត្តព្រះសីហនុសម្រាប់ចែកចាយក្នុងខេត្តទាំងមូលថា ក្រុមហ៊ុនខាងលើខ្វះការទទួលខុសត្រូវចំពោះមុខមន្ទីរ (អង្គភាពរដ្ឋាករទឹក) ដែលជាស្ថាប័នរបស់រដ្ឋមានកាតព្វកិច្ចក្នុងការផ្គត់ផ្គង់ និងចែកចាយទឹកស្អាតសម្រាប់ប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ ប្រើប្រាស់ឲ្យបានគ្រប់គ្រាន់ ។ ជាពិសេសក្រុមហ៊ុនខាងលើមិនយកចិត្តទុកដាក់ជាមួយរដ្ឋបាលសាលាខេត្ត និងរាជរដ្ឋាភិបាល ដែលបានផ្តល់ទំនុកចិត្តក្នុងការផ្តល់សិទ្ធិ លើការវិនិយោគគ្រប់គ្រងបណ្តាញប្រភពទឹកស្អាត នៅក្នុងខេត្តដើម្បីបម្រើជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិឲ្យបានគ្រប់គ្រាន់ ។
ទាក់ទិន និងបញ្ហារិះគន់ក្រុមហ៊ុនខាងលើអំពីការផ្គត់ផ្គង់ទឹកស្អាតប្រើប្រាស់មិនគ្រប់គ្រាន់ លោក ផន រតនៈ ប្រធានអង្គភាពរដ្ឋាករទឹកខេត្តព្រះសីហនុ មានប្រសាសន៍ប្រាប់អ្នកយកព័ត៌មានយើងនាពេលកន្លងមកថា ÷ ចំណុច ដែលការផ្គត់ផ្គង់ និងចែកចាយទឹកាយទឹកមិនគ្រប់គ្រាន់នោះ មិនមែនមកពីអង្គភាពរដ្ឋាករទឹកនោះទេ គឺមកពីក្រុមហ៊ុនអានកូ ដែលផ្គត់ផ្គង់មកឲ្យខាងអង្គភាពរដ្ឋាករទឹកមិនគ្រប់គ្រាន់ទើបអង្គភាពមិនមានទឹកសម្រាប់ចែកចាយជូនពលរដ្ឋឲ្យបានគ្រប់គ្រាន់ ។
លោកបន្តថា ពីមុនមានបណ្ដាញចម្រស់មួយកន្លែងទៀតគឺនៅបឹងព្រៃទប់ តែឥឡូវនេះបានបញ្ឈប់ដំណើរការណ៍ហើយគឺរាល់ថ្ងៃទទួលទឹកតែពីខាងក្រុមហ៊ុនផ្គត់ផ្គង់អាងស្តុកទឹករបស់ក្រុមហ៊ុនអានកូតែមួយគត់នៅតំបន់ក្បាលឆាយទាំងស្រុងតែម្តង ។
ឆ្លើយតប និងការផ្គត់ផ្គង់របស់ក្រុមហ៊ុនអានកូ បើតាមសំដី របស់លោក ណាំ គាតេង នាយក គ្រប់គ្រងទឹករបស់ក្រុមហ៊ុនអានកូ បានបញ្ជាក់ប្រាប់អ្នកយកព័តមាននាពេលកន្លងមកថា មកដល់ពេលនេះក្រុមហ៊ុនរបស់លោកនៅតែបន្តដំឡើងប្រព័ន្ធចម្រោះទឹកបន្ថែមមិនទាន់ហើយរួចរាល់នោះទេ ។ លោកបន្តថា ពីមុនរដ្ឋាករទឹកមានបណ្ដាញទឹកសម្រាប់ផ្គត់ផ្គង់ពី ៥០០០ ម៉ែត្រគីប ទៅ ៦០០០ម៉ែត្រគីប ក្នុងមួយថ្ងៃៗ ដោយធ្វើការចែកចាយបន្ថែមពីលើក្រុមហ៊ុនបញ្ជូនទឹក អានកូ តែពេលនេះខាងរដ្ឋាករទឹកបានឈប់ផលិតទៅវិញ ដោយផ្ទេរមកលើក្រុមហ៊ុនអានកូទាំងស្រុង ។ នៅពេល ដែលអ្នកយកព័ត៌មានយើងបានសួរលោកត្រង់ចំណុចថា តើលោកអាចប្រាប់បានទេថា រយៈពេលប៉ុន្មានខែទៀតទើបអាចរួចរាល់ និងអាច ផ្គត់ផ្គង់ទឹកស្អាតបានគ្រប់គ្រាន់ជូនប្រជាពលរជាពលរដ្ឋក្នុងខេត្តព្រះសីហនុទាំងមូលបាន ? លោកនាយកបានឆ្លើយក្នុងន័យមិនទទួលខុសត្រូវដ ដែលថា លោកមិនសង្ឃឹមថា ការផ្គត់ផ្គង់ទឹកស្អាតបានគ្រប់គ្រាន់នោះទេ ហើយក៏មិនអាចកំណត់ពេលណារួចរាល់នោះដែរ ព្រោះតែការផ្គត់ផ្គង់ច្រើនកន្លែងដូចជាតាមបណ្ដោយផ្លូវជាតិលេខ០៤ និង ជុំវិញក្រុងព្រះសីហនុ ។
បើតាមមន្ត្រីដឹកនាំស្ថាប័នធំៗមួយចំនួន ដែលគាត់សុំមិនបញ្ចេញឈ្មោះ បានខ្សឹបប្រាប់ឲ្យដឹងថា ក្រុមហ៊ុនអានកូពេលនេះមិនខ្វះទេរឿងទឹក ចង់បាញ់ឡើងលើមេឃក៏បានដែរ…. ? ប៉ុន្តែមិនដឹងយ៉ាងមិុចទើបក្រុមហ៊ុនមួយនេះមិនព្រមផ្គត់ផ្គង់ទឹកជូនរដ្ឋាករដើម្បីធ្វើការចែកចាយឲ្យបានគ្រប់គ្រាន់នោះ ?? ប៉ុន្តែបើតាមការខ្សឹបខ្សៀវ ដែលទម្លាយចេញឲ្យដឹងមកថា ក្រុមហ៊ុនអានកូចង់បានគ្រប់គ្រងលើអង្គភាពរដ្ឋាករទឹកទាំងមូល បើដូច្នេះមែន ពលរដ្ឋកាន់តែវីវធំហើយ ព្រោះស្ថាប័នរបស់រដ្ឋត្រូវបានក្រុមហ៊ុនឯកជនគ្រប់គ្រង តើថ្ងៃបន្ទាប់នឹងទៅជាយ៉ាងណា?
ខណៈនេះប្រជាពលរដ្ឋខេត្តព្រះសីហនុកំពុងរង់ចាំទឹកប្រើប្រាស់យ៉ាងអន្ទះសារ ប៉ុន្តែក្រុមហ៊ុនអានកូហាក់ដូចជាគ្មានឆន្ទៈក្នុងការផ្គត់ផ្គង់ទឹកសម្រសម្រាប់អ្នកក្រុងខេត្តព្រះសីហនុនោះទេហើយ ក្រុមក្រុមហ៊ុនមួយនេះកំពុុងតែលេងសៀករហ័សកម្មជាមួយរដ្ឋបាលសាលាខេត្ត និងរាជរដ្ឋាភិបាល ឲ្យក្រឡាប់ចាក់ ជាមួយពាក្យសន្យាខ្យល់របស់ក្រុមហ៊ុនអានកូ ។
ការខ្វះទឹកប្រើប្រាស់ប្រចាំថ្ងៃ វាជារឿងមួយដ៏លំបាករបស់ប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រនឹងមធ្យមដូច្នេះពលរដ្ឋនូវតែស្នើរសុំយ៉ាងទទូចទៅដល់ថ្នាក់ដឹកនាំថា មិនគួរលុបបឹងព្រែកទប់ទេ មិនទាន់លុបរួចរាល់ផងក្រុមហ៊ុនអានកកូលេងសៀកប៉ុណ្ណឹងទៅហើយ ចុះទម្រាំថ្ងៃតទៅមុខទៀត តើនឹងមានរឿងអ្វីកើតឡើងខ្លះ? ហើយនណាជាអ្នករងផលលំបាកចំពោះរឿងនេះ? ។
ទាក់ទង និងបញ្ហាការផ្គត់ផ្គង់ទឹកស្អាតក្នុងក្រុងព្រះសីហនុ ទាំងរឿងប្រឹងលុបព្រែកទឹកសាបព្រែកទប់ខណៈទឹកប្រើមិនគ្រប់គ្រាន់ ហើយបណ្តោយ ឲ្យក្រុមហ៊ុនអានកូក្រឡុក ហាក់ដូចជាចង់បានអ្វីម្យ៉ាងពីរដ្ឋ តើរដ្ឋអាចនឹងត្រូវបាត់បង់អ្វីទៀតទេបន្ទាប់អំពីបាត់បង់ព្រែកទប់?
ប្រជាពលលរដ្ឋជាច្រើននៅខេត្តព្រះសីហនុបានើកឡើង ថាក្រុមហ៊ុនខាងលើផ្គត់ផ្គង់ទឹកសម្រាប់ផ្ដល់ជូនរដ្ឋាករទឹកខេត្តព្រះសីហនុសម្រាប់ចែកចាយក្នុងខេត្តទាំងមូល ក្រុមហ៊ុនហាក់ខ្វះការទទួលខុសត្រូវចំពោះមុខ រាជរដ្ឋាភិបាល និងរដ្ឋបាលខេត្ត ពិសេសរដ្ឋាករទឹក ដែលជាស្ថាប័នរបស់រដ្ឋ មានសិទ្ធិពេញលេញក្នុងការផ្គត់ផ្គង់ និង់ និងចែកចាយទឹកសម្រាប់ពលរដ្ឋក្នុខេត្តព្រះសីហនុ ។
ទាក់ទិន និងការចែកចាយទឹកក្នុងខេត្តព្រះសីហនុរបស់រដ្ឋាករទឹក លោក ផន រតនៈ ប្រធានអង្គភាពរដ្ឋាករទឹកខេត្តព្រះសីហនុ មានប្រសរសាសន៍ប្រាប់ព័ត៌មានយើងនាពេលកន្លងមកថា ចំណុច ដែលការផ្គត់ផ្គង់ និងចែកចាយទឹកមិនគ្រប់គ្រាន់នោះ មិនមែនមកពីអង្គភាពរដ្ឋាករទឹកនោះទេ គឺមកពីក្រុមហ៊ុន អានកូ ដែលផ្គត់ផ្គង់មកឲ្យខាងរដ្ឋាករទឹកមិនគ្រប់គ្រាន់ទើបអង្គភាពរបស់គ្មានទឹកសម្រាប់ចែកចាយជូនពលរដ្ឋគ្រប់គ្រាន់ ។ លោកបន្តថា ពីមុនមានបណ្ដាញចម្រស់មួយកន្លែងនៅបឹងព្រៃទប់ តែឥឡូវនេះបានបញ្ឈប់ដំណើរការហើយគឺរាល់ថ្ងៃទទួលទឹកតែពីខាងក្រុមហ៊ុនផ្គត់ផ្គង់អាងស្តុកទឹកអានកូក្បាលឆាយទាំងស្រុង ។
ឆ្លើយើយតប និងការផ្គត់ផ្គង់របស់ក្រុមហ៊ុនខាងលើ បើតាមប្រសាសន៍លោក ណាំ គាតេង នាយក គ្រប់គ្រងទឹករបស់ក្រុមហ៊ុនអានកូ បានបញ្ជាក់ប្រាប់អ្នកយកព័តមាននាពេលកន្លងមក ថា មកដល់ពេលនេះក្រុមហ៊ុនរបស់លោកនៅតែបន្តការដំឡើងប្រព័ន្ធបន្ថែមមិនទាន់ហើយរួចរាល់នោះទេ ។ ហើយ នៅពេល ដែលអ្នកយកព័ត៌មានយើងបានសួរលោកត្រង់ចំណុចថា តើលោកអាចប្រាប់បានទេថា រយៈពេលប៉ុន្មានខែទៀតទើបអាចហើយរួចរាល់ និងអាច ផ្គត់ផ្គង់ទឹកគ្រប់គ្រាន់ក្នុងខេត្តព្រះសីហនុទាំងមូល ? លោកបានឆ្លើយថា លោកមិនសង្ឃឹមថា ការផ្គត់ផ្គង់នេះគ្រប់គ្រាន់នោះទេ ហើយក៏មិនអាចកំណត់ពេលណារួចរាល់នោះដែរ ព្រោះតែការផ្គត់ផ្គង់ច្រើនកន្លែងដូចជាតាមបណ្ដោយផ្លូវជាតិលេខ០៤ និង ជុំវិញក្រុងព្រះសីហនុ ។
បើតាមមន្ត្រីដឹកនាំស្ថាប័នធំៗមួយចំនួន ដែលគាត់សុំមិនបញ្ចេញឈ្មោះ បានលើកឡើងថា ក្រុមហ៊ុនអានកូពេលនេះមិនខ្វះទេរឿងទឹក ចង់បាញ់ឡើងលើមេឃក៏បានដែរ ប៉ុន្តែមិនដឹងយ៉ាងម៉េច ទើបក្រុមហ៊ុនមួយនេះមិនព្រមផ្គត់ផ្គង់ទឹកជូនអង្គភាពរដ្ឋាករទឹកដើម្បីធ្វើការចែកចាយឲ្យបានគ្រប់គ្រាន់នោះ ? ប៉ុន្តែបើតាមការខ្សឹបខ្សៀវថា ក្រុមហ៊ុនអានកូចង់គ្រប់គ្រងលើអង្គភាពរដ្ឋករទឹកទាំងមូលតែម្តង បើដូច្នេះមែន ពលរដ្ឋកាន់តែវីវធំហើយ ព្រោះស្ថាប័ណ្ណរដ្ឋត្រូវបានក្រុមហ៊ុនឯកជនគ្រប់គ្រង តើថ្ងៃបន្ទាប់នឹងទៅជាយ៉ាងណា? ។
ប្រភពខាងលើបានបញ្ជាក់ថាខណៈនេះប្រជាពលរដ្ឋខេត្តព្រះសីហនុកំពុងរង់ចាំទឹកប្រើប្រាស់យ៉ាងអន្ទះសារ ប៉ុន្តែក្រុមហ៊ុនអានកូហាក់ដូចជាគ្មានឆន្ទៈក្នុងការផ្គត់ផ្គង់ទឹកសម្រាប់អ្នកក្រុង ខេត្តព្រះសីហនុនោះទេ ហើយ កំពុងតែលេងសៀករហ័សកម្មដោយសារតែប្រជាពលរដ្ឋពឹងផ្អែកដង្ហើមរស់ពីក្រុមហ៊ុនខាងលើ ទើបធ្វើឲ្យក្រុមហ៊ុនមួយនេះកំពុងតែលេងល្បែងសៀករហ័សកម្មឥតឈប់ឈរតាមទំនើងចិត្ត ។ ប្រភពខាងលើបានបញ្ជាក់ថាទង្វើរបស់ក្រុមហ៊ុនខាងលើនើនេះត្រូវបានប្រជាពលរដ្ឋដាក់ការសង្ស័យថាក្រុមហ៊ុនមានបំណង០២យ៉ាងដូចខាងក្រោម÷
ទី១/ សិទ្ធិជាក្រុមហ៊ុនឯកជនបែបចង់គ្រប់គ្រងចែកចាយពីលើស្ថាប័នរដ្ឋាករទឹក ដែលជាស្ថាប័នរដ្ឋ ។
ទី០២/ អាច និងចង់ឲ្យស្ថាប័នរដ្ឋទិញទុនវិនិយោគផ្ដាច់មុខពីក្រុមហ៊ុនអានកូវិញដោយក្នុងតម្លៃណាមួយក៏ថាបាន ។
លោកយន្ត មីន អភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុ បានឲ្យដឹងតាមទូរស័ព្ទនាពេលកន្លងមកថា រដ្ឋបាលសាលាខេត្តមិនប្រងើយកន្តើយទេហើយកំពុងតែជម្រុញដល់ក្រុមហ៊ុនឲ្យខិតខំតភ្ជាប់បណ្តាញមេទឹកឲ្យបានឆាប់ៗហើយតាមការបញ្ជាក់ ដែលលោកទទួលបានមកពីក្រុមហ៊ុនខាងលើអាច និងមានទឹកប្រើប្រាស់គ្រប់គ្រាន់នៅចុងខែមករាឆ្នាំ២០១៩នេះហើយ ។ លោកអភិបាលខេត្តបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋយើងសុំឲ្យមានការយោគយល់ដល់រដ្ឋបាលសាលាខេត្ត ដែលជានិច្ចជាកាលតែងតែខ្នះខ្នែង និងស្វែងយល់ពីការលំបាក និងសុខទុក្ខរបស់ប្រជាពលរដ្ឋយើងជានិច្ចមិន ដែលមើលរំលងឡើយ ។
គួរបញ្ជាក់ឲ្យដឹងផងដែរថា សព្វថ្ងៃនេះប្រជាពលរដ្ឋនៅខេត្តព្រះសីហនុត្រូវបង្ខំចិត្ត ទិញទឹកធុងដឹកតាមរថយន្តមកពីព្រែកទុបក្នុង០១រថយន្ត តម្លៃ៣០ដុល្លារ ហើយត្រូវបង់ប្រាក់ជាមុន ទើបបានទឹកប្រើប្រាស់ដោយសារតែតម្រូវការរថយន្ត ដឹកទឹកមិនអាចបម្រើឲ្យទាន់តម្រូវការរបស់អតិថិជន និងប្រជាពលរដ្ឋប្រើប្រាស់បាន ៕ ឆ្លាម សមុទ្រ