លោក ញើន កួន ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តឧត្តរមានជ័យ បានឲ្យដឹងថា បច្ចុប្បន្ន នេះ មន្ទីរកំពុងតែខិតខំស្តារប្រព័ន្ធធារាសាស្ត្រ ដែលជាប្រភពទឹកសំខាន់ៗ ដើម្បីផ្គត់ផ្គង់ទឹកស្រោចស្របឲ្យបានទៅដល់តំបន់ឆ្ងាយៗ ទៅតាមលទ្ធភាពដែលអាចធ្វើបាន។
លោកប្រធានមន្ទីរកសិកម្ម បានឲ្យដឹងទៀតថា ក្នុងករណីដែលមិនមានប្រភពទឹកនៅក្បែរ មន្ទីរនិង ផ្តល់ជាប្រេងដល់ពលរដ្ឋ ដើម្បីបូមទឹកដាក់នៅស្រែរបស់ពួកគេ ដើម្បីជួយចែករំលែកការលំបាកនានារបស់ ពលរដ្ឋក្នុងការកាត់បន្តយការខ្វះខាត ។
លោក ញើន កួន បានឲ្យដឹងថា ប្រព័ន្ធធារាសាស្ត្រមួយចំនួន ក្នុងខេត្តឧត្តរមានជ័យ ក្រៅតែជាប្រភព ទឹកសម្រាប់កសិកម្ម ក៏កំពុងប្រែក្លាយខ្លួនទៅជាតំបន់រមណីយដ្ឋានធម្មជាតិដ៏ទាក់ទាញផងដែរ ដែលបាន និងកំពុងបង្កើតការងារជូនប្រជាពលរដ្ឋក្នុងសហគមន៍ តាមរយៈវិស័យទេសចរណ៍ ធ្វើឲ្យជីវភាពប្រជាពល រដ្ឋ បានធូរស្បើយមួយកម្រិតទៀត៕ ប៉ែន នួន