ព័ត៌មានទាន់ហេតុការណ៍៖

ឡិចស៊ីស៥៧០បត់ឆ្លងផ្លូវ ត្រូវរថយន្តកូរ៉េ បុកបណ្ដាលឲ្យរងការខូចខាតទាំងសងខាង

ចែករំលែក៖

ភ្នំពេញ៖ រថយន្តឡិចស៊ី៥៧០មួយគ្រឿង បើកដោយបុរសម្នាក់បានបើកឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្តកូរ៉េដឹកញ្ចក់ បុកពេញទំហឹងបណ្តាលឲ្យរងការខូចខាត រថយន្តទាំងសងខាង សំណាងល្អមិនមានអ្នករបួស។

ហេតុ​ការណ៍គ្រោះថ្នាក់ចរាចរនេះ បានកើតថ្ឡើងកាលពីម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងភូមិបាក់ខែង សង្កាត់ព្រែកលៀបខណ្ឌជ្រោយចង្វា ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបបុរសម្នាក់នឹងអ្នករួមដំណើរម្នាក់ទៀត បើករថយន្ត៥៧០មួយគ្រឿងពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ-2AH5700 ធ្វើដំណើរបណ្តោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ បានបត់ឆ្វេងបណ្ដាលឲ្យរថយន្តកូរ៉េពណ៌ស ពាក់ស្លាកលេខភ្នំពេញ.2-AW7646បើកដោយយុវជនម្នាក់និងអ្នករួមដំណើម្នាក់ទៀតធ្វើដំណើរស្របទិសដៅគ្នាមកពីក្រោយយ៉ាងលឿនជាន់ហ្វាំងអូសប្រហែល២០ម៉ែត្របណ្ដាលជ្រុលទៅបុកពេញទំហឹងបណ្ដាលរងការខូចខាតមួយចំហៀង ចំណែករថយន្តកូរ៉េរងការខូចខាតផ្នែកខាងមុខ តែក្នុងហេតុការណ៌នេះសំណាងល្អមិនមានអ្នករងរបួស ។

ក្រោយកើតហេតុសមត្ថកិច្ចប៉ុស្តិ៍ព្រែកលៀបបានចុះមកដល់ទីតាំងកើតហេតុ បានទាក់ទងសមត្ថកិច្ចជំនាញខណ្ឌមកវាស់វែងយករថយន្តទាំងពីរគ្រឿង យកទៅអធិការដ្ឋានខណ្ឌជ្រោយចង្វា រង់ចាំដោះស្រាយនៅពេលក្រោយ ៕ ជ្រោយពេជ្រ


ចែករំលែក៖