ព័ត៌មានទាន់ហេតុការណ៍៖

ទំនិញខូចគុណភាព និងផលិតផលហាមឃាត់ជិត២តោន ត្រូវបានមន្ត្រីកាំកុងត្រូលសាខាខេត្តកំពង់ធំ ដុតកម្ទេចចោល

ចែករំលែក៖

ខេត្តកំពង់ធំ៖ ផលិតផលហាមឃាត់ និងទំនិញខូចគុណភាពខូចគុណភាពចំនួន១៨៧៨គីឡូក្រាម ត្រូវបានកម្លាំងមន្ត្រីជំនាញសាខាកាំកុងត្រូល ខេត្តកំពង់ធំ រួមជាមួយសមត្ថកិច្ចពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ធ្វើពីធី ដុតកម្ទេចចោល កាលពីព្រឹកថ្ងៃទី២៣ ខែមករាឆ្នាំ២០១៩ នៅទីលានព្រលានយន្តហោះ វល័្លយាវ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

លោកលៀងសុភា ប្រធានសាខាកាំកុងត្រូលខេត្តកំពង់ធំ បានថ្លែងថា ដោយយោងតាមការណែនាំរបស់ក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានកម្ពុជាត្រួតពិនិត្យទំនិញ និងបង្ក្រាបការក្លែងបន្លំ និងច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផលទំនិញ និងសេវ៉ា ដោយមានការអនុញ្ញាតិ ពីសាលាខេត្តកំពង់ធំ ទើបនៅថ្ងៃទី២៣ ខែមករាឆ្នាំ២០១៩នេះ មន្ត្រីកាំកុងត្រូលប្រចាំខេត្តកំពង់ធំ បានដឹកនាំកម្លាំងចម្រុះដុតកម្ទេចចោល ទំនិញខូចគុណភាព និងផលិតផលហាមឃាត់ ក្នុងនោះមានចាហ៊ួដូង ជិត២០កេះ ដែលសមត្ថកិច្ចជំនាញចុះ ត្រួតពិនិត្យ និងប្រមូលបាន ពី បណ្តាលទីផ្សារនានា និងទីប្រជុំជន នៅក្នុងខេត្តកំពង់ធំ នៅក្នុងប្តិបត្តិការ រយៈពេលជិតមួយឆ្នាំសរុបមានចំនួន២០ ប្រភេទ ស្មើរ និង ១៨៧៨ គីឡូក្រាម មានដូចជាភេសជ្ជៈចម្រុះ ចំណីអាហារជាច្រើនមុខ មាន នំ ប្រណីត ស្ករគ្រាប់ ស្រាបៀរ និងផលិតផលហាមឃាត់ ដាច់ខាតគឺចាហ៊ួយដូង ជិត២០កេះ ។

លោកប្រធាន លៀង សុភា បានបន្តថា ចំនួនទំនិញខូចគុណភាពក្នុងឆ្នាំ២១០៨កន្លងទៅនេះ មានការថយចុះជាងឆ្នាំ២០១៧ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ចំនុចទាំងនេះសរបញ្ជាក់អំពីការយកចិត្តទុកដាក់ របស់មន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធ បានយកចិត្តទុកដាក់ចុះផ្សព្វផ្សាយ ជាប្រចាំនៅតាមទីប្រជុំជន តាមទីផ្សារ នៅគ្រប់បណ្តាលស្រុកក្រុង ក្នុងខេត្ត ធ្វើយ៉ាងណា ដើម្បីរក្សានូវ គុណភាពទំនិញល្អ មិនក្លែងក្លាយ យកទៅទទួលទានបានគ្រប់ពេលដែរមិនប៉ះពាល់ដល់សុខភាព ។

នៅក្នុងថ្ងៃដដែលនេះ មន្ត្រីជំនាញបានចុះពិនិត្យរង្វាស់ប្រេង និងតម្លៃប្រេងសាំង តាមស្ថានីយធំ នៅក្នុងក្រុងស្ទឹងសែន ដោយកំណត់តាមចរាចរ របស់ក្រសួងពាណិជ្ជកម្ម ចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី៣០ ខែមករានេះ គឺតម្លៃប្រេង ១លីត្រ ៣៣០០រ ។

គូរបញ្ជាកថា ទំនិញខូចគុណភាព បានថយចុះមួយកម្រិត ព្រោះអាជីវករមានការយល់ច្រើន ។ លោកក៏បានអំពាវនាវ ដល់មហាជន និងអាជីវករ ទាំងអស់ត្រូវចូលរួមសហការជាមួយមន្ត្រីជំនាញ ដើម្បីទប់ស្កាត់ រាល់ការនាំចូលទំនិញហួសការិច្ឆេត និងផលិតផលក្លែងក្លាយ ៕ ប៊ុនរិទ្ធី


ចែករំលែក៖