ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកបញ្ជូននាវាចម្បាំង មកកាន់ដែនសមុទ្រ កោះតៃវ៉ាន់ ក្នុងពេលចិន ត្រៀមធ្វើសមយុទ្ធនៅទីនោះ

ចែករំលែក៖

ក្នុងពេលដែលចិន​បង្កើនសកម្មភាពយោធានៅតំបន់សមុទ្រជិតកោះតៃវ៉ាន់ ដោយចិនបានបញ្ជូននាវាចម្បាំងជាច្រើនគ្រឿង ត្រៀមធ្វើសមយុទ្ធ ។ ពេលនេះអាមេរិក ក៏បានបញ្ជូននាវា​នាវាចម្បាំងពីរគ្រឿង ឆ្លងកាត់សមុទ្រកោះតៃវ៉ាន់ កាលពីថ្ងៃទី​២៤ ខែមករា ។

សកម្មភាពខាងលើរបស់អាមេរិក ធ្វើឲ្យទំនាក់ទំនង​រវាងអាមេរិក នឹងចិនកាន់តែតានតឹង ដោយអាមេរិកបានបង្ហាញពីសកម្មភាព ការពារកោះតៃវ៉ាន់ ។ ការបញ្ជូននាវារបស់អាមេរិកមកកាន់កោះតៃវ៉ាន់ គឺជាសារសំខាន់មួយផ្ញើទៅកាន់ទាហានចិន ថា អាមេរិកនៅក្បែរតៃវ៉ាន់ជារៀងរហូត ។

សារព័ត៌មាន​ South china moring post បានបានដកស្រង់សម្តី អ្នកនាំពាក្យ កងពលប្រចាំនៅប៉ាស៊ីហ្វិករបស់អាមេរិក លោក​ Tim Gorman បានបញ្ជាក់ថា នាវាចម្បាំងបំពាក់កំាជ្រួចមីស៊ីល ប្រភេទ McCampbell និង​ USNS walter S.Diehl ​ឆ្លងកាត់ដែនសមុទ្រកោះតៃវ៉ាន់​ ក្នុងដែនសមុទ្រ អន្តរជាតិ ស្របទៅតាមច្បាប់​ ។

លោក​​ Tim Gormanបានបន្តទៀតថា​«ការដែននាវាចម្បាំងអាមេរិក ឆ្លងកាត់ដែនសមុទ្រកោះតៃវ៉ាន់ គឺដើម្បីបង្ហាញពីការសន្យារបស់អាមេរិក នៅក្នុងការការពារសេរីភាពចរាចរណ៍នៅដែនសមុទ្រ អាស៊ីប៉ាស៊ីហ្វិក ។ លោកបន្តទៀតថា កម្លាំងទាហានជើងទឹកអាមេរិក នឹងធ្វើដំណើរនៅគ្រប់ទិសទី ដែលច្បាប់អន្តរជាតិបានអនុញ្ញាត្តិ។

អាមេរិកធ្លាប់បញ្ជូននាវាចម្បាំង ឆ្លងកាត់កោះតៃវ៉ាន់ នៅខែតុលា និងខែវិច្ឆិកាឆ្នាំ​២០១៨ ដោយតាមជាប់ជាមួយនាវាចម្បាំងចិន។

វត្តមានរបស់នាវាចម្បាំងអាមេរិក នាពេលនេះ នឹងធ្វើឲ្យទំនាក់ទំនងអាមេរិកចិន កាន់តែ ឃ្លាតឆ្ងាយ ។ បច្ចុប្បន្នភាគីទាំងពីរនៅមិនទាន់ ដោះស្រាយវិវាទជុំវិញបញ្ហាពាណិជ្ជកម្មនៅឡើយ ដោយពេលវេលានៃកិច្ចពិភាក្សា នឹងផុតកំណត់នៅថ្ងៃទី​១ ខែមីនា ឆ្នាំ​២០១៩។

ជាមួយគ្នានេះ កោះតៃវ៉ាន់​បានប្រកាសថា​ពិតជាមាននាវាចម្បាំងអាមេរិកពីរគ្រឿងឆ្លងកាត់ទីនេះ។ ក្នុងពេលជាមួយគ្នានេះដែរ កម្លាំងទាហាន​អាកាសចិន បានបញ្ជូនយន្តហោះចម្បាំងទម្លាក់គ្រាប់ពីរគ្រឿង ប្រភេទ H6 និងយន្តហោះប្រកាសអាសន្ន បន្ទាន់ KJ500 ចូលទៅកាន់តំបន់សមុទ្រ Bashi ​ស្ថិតនៅកណ្តាល ព្រំដែន ហ្វីលីពីន និងតៃវ៉ាន់ ។

កន្លងមក នាវាចម្បាំងបំពាក់កាំជ្រួចមីស៊ីល USS McCampbell ​បានចូលរួមធ្វើសមយុទ្ធជាមួយនាវាចម្បាំងអង់គ្លេសនៅសមុទ្រចិនខាងត្បូង ។ នេះជាលើកទីមួយដែល កម្លាំងទាហានជើងទឹកប្រទេសទាំងពីរ ធ្វើសកម្មភាពរួមនៅសមុទ្រចិនភាគខាងត្បូង។

មេបញ្ជាការកងទ័ពជើងទឹកអាមេរិក លោក​ John Richardson ​បានលើកឡើងថា នាវាចម្បាំងអាមេរិក រួមទាំងនាវាផ្ទុកយន្តហោះ គឺមានសិទ្ធិគ្រប់គ្រាន់ ក្នុងការធ្វើដំណើរនៅតំបន់សមុទ្រកោះតៃវ៉ាន់ ៕


ចែករំលែក៖