ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ យករំសេវផាវឆ្នៃធ្វើគ្រាប់បែក បោកត្រី ភ្លាត់ស្នៀតផ្ទុះត្រូវខ្លួនឯង របួសធ្ងន់

ចែករំលែក៖

ខេត្តរតនគិរី៖ បុរសម្នាក់បានរងរបួស យ៉ាងធ្ងន់ធ្ងរ ដោយសារផ្ទុះគ្រាប់បែកកែឆ្នៃ អំពីរំសេវផាវសម្រាប់បោកត្រីនោះ (ដាច់កដៃខាងស្តាំ)របួស ក្បាល និងទ្រូង កំពុងសង្គ្រោះបន្ទាន់ ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលា ម៉ោង៣និង៤៥នាទីរសៀល ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ នៅចំណុចអូរតាង ស្ថិតក្នុងភូមិដរធំ ឃំុយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។

តាមប្រភពបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ពូយ យុច ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិ ចារាយ រស់នៅភូមិ ឃុំ កើតហេតុខាងលើ ។

ប្រភពបន្តថា ជនរងគ្រោះបានយករំសេវផាវ កែឆ្នៃធ្វើជាគ្រាប់បែក សម្រាប់បោកត្រី ប៉ុន្តែដោយសារតែដាក់ខ្សែគីបសម្រាប់ដុតនោះខ្លីពេកពេលដុតទៅស្រាប់តែភ្លាត់ស្នៀត ក៏ឆេះផ្ទុះត្រូវចំខ្លួនឯងតែម្តង រងរបួស(ដាច់កដៃខាងស្តាំ) របួស ក្បាល និងទ្រូងយ៉ាងទម្ងន់ បែបនេះ ហើយក៏កំពុងសង្គ្រោះបន្ទាន់ ។

បន្ទាប់ពីកើតហេតុ ជនរងគ្រោះត្រូវបានបង ប្អូនបញ្ជូនទៅសង្គ្រោះនៅប្រទេសវៀតណាម ភ្លាមៗផងដែរ ៕​ ជីវន្ត័


ចែករំលែក៖