ព័ត៌មានទាន់ហេតុការណ៍៖

កម្មករប្រមូលសំរាម ម្នាក់ រត់ឡើងរថយន្តស៊ិនទ្រី មិនប្រយ័ត្ន បានរអិលដួលត្រូវ រថយន្តស៊ិនទ្រីកិនរងរបួសបាក់ជើងខាងម្ខាង

ចែករំលែក៖

ភ្នំពេញ ៖ ដោយសារតែខ្វះការ ប្រុងប្រយ័ត្ន បុរសកម្មករក្រុមហ៊ុនស៊ិនទ្រីម្នាក់ ត្រូវរថយន្តក្រុមហ៊ុនរបស់ខ្លួនកិនចំជើងខាងឆ្វេង បណ្ដាលឲ្យបាក់រងរបួស ធ្ងន់ និងបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣ និង១៥នាទីរសៀល ថ្ងៃទី២៨ ខែមករាឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងព្រៃសរ ភូមិប្រការ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះនួន នឿន អាយុ៣៣ឆ្នាំ មុខរបរកម្មករប្រមូលំរាមក្រុមហ៊ុនស៊ិនទ្រី ស្នាក់នៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ហើយមានស្រុកកំណើតនៅភូមិឈើទាល ឃុំព្រៃទឹង ស្រុកសុីធរកណ្ដាល ខេត្តព្រៃវែង

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះ និងតៃកុងរថយន្ត និងមានកម្មករចំនួន៤នាក់ទៀតបានជិះរថយន្តស៊ិនទ្រីគ្រឿងយកអេតចាយមកលក់នៅខ្លាំងអេតចាយក្បែរកន្លែងកើតហតុ លុះពេលដែលលក់រួចរាល់ ហើយក៏បត់រថយន្តចេញទៅវិញ ដោយជនរងគ្រោះបាន ចុះធ្វើចរាចរណ៍ បន្ទាប់មកជនរងគ្រោះបានរត់តាមរថយន្តបានតោងទ្វាបំរុងបើកទ្វាឡើងជិះ តែជនរងគ្រោះមិនបានប្រយ័ត្នក៏រអឹលជើងធ្លាក់ចូលកង់រថយន្តខាងក្រោយ បណ្តាលឲ្យបាក់ភ្លៅខាងឆ្វេងរងរបួសធ្ងន់ ហើយត្រូវបានកម្មករដូចគ្នាទាក់ទងទៅរថយន្តសង្គ្រោះបន្ទាន់ មកដឹកបញ្ជូនមន្ទីរពេទ្យឯកជនសួគ៌ាទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរុស្ស៊ី ។

ក្រោយពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ព្រៃសរ បានសហការណ៍ជាមួយ និងកម្លាំងជំនាញចរាចរណ៍ខណ្ឌដង្កោចុះមកដល់កន្លែងកើតហេតុ ដើម្បីធ្វើការសាកសួអ្នកបើកបររថយន្តខាងលើបន្ទាប់មកខាងតំណាងរបស់ក្រុមហ៊ុនស៊ិនទ្រីបានដោះស្រាយថ្លៃព្យាបាលដល់ជនរងគ្រោះទាំងស្រុង ដើម្បីបញ្ចប់រឿង ៕ ភារ៉ា ដង្កោ


ចែករំលែក៖