ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យសតិមិនប្រក្រតីបញ្ចប់ជីវិតដោយចងក ក្រោមផ្ទះ​

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ សង្ស័យមានសតិមិនប្រក្រតីម្នាក់​បានសម្រេចចងក ធ្វើអត្តឃាតនៅក្រោមផ្ទះ ស្លាប់យ៉ាងអាណោចអាធ័ម ។

ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង៨ និង១០នាទី ព្រឹក ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចក្រោមផ្ទះ ស្ថិតក្នុងភូមិកូនក្រាយ ឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

ប្រភពពីអាធរជ្ញាមានសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា សាកសព​ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ចាន់ ថេង ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.ឃុំកើតហេតុខាងលើ ។

ប្រភពដដែលបន្តទៀតថា ក្រោយកើតហេតុ សមត្ថកិច្ចស្ថាប័នជំនាញបបានចុះពិនិត្យសាកសព ហើយសន្ថិដ្ឋានជនរងគ្រោះអាចពិតជាស្លាប់ដោយចងកពិតប្រាកដ ខណៈដែលសាច់ញាតិអះអាងថា ជនរងគ្រោះរូបនេះ គាត់មានមិនប្រក្រតីនោះទេ រួចធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ប៉ឹម ពិន


ចែករំលែក៖