ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់ ត្រូវនគរបាលស្រុកស្អាង ចាប់ខ្លួន ករណីជួញដូរ គ្រឿងញៀន

ចែករំលែក៖

ខេត្តកណ្ដាល៖​ ជនសង្ស័យជូញដូរគ្រឿងញៀន សកម្មម្នាក់ត្រូវនគរបាលស្រុកស្អាងចាប់ខ្លួន យកមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ នៅវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចក្នុងចំការស្វាយ ស្ថិតក្នុងភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។

ក្នុងការចាប់ខ្លួននេះផងដែរ នគរបាលបានដកហូតវត្ថុតាងបានថ្នាំញៀនប្រភេទ មេតំហ្វេតាមីនហៅម៉ាទឹកកកចំនួន១៦កញ្ចប់ ។

មន្រ្ដីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបានឈ្មោះ ឌូ ស្រី ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។

ប្រភពដដែលបន្ដថា មុននឹងចាប់ខ្លួនជនសង្ស័យខាងលើ នៅមុនពេលកើតហេតុ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ កម្លាំងនគរបាលជំនាញផ្នែកប្រឆាំងបទល្មើសគ្រឿង បានទទួលព័ត៌មានច្បាស់ការថា ជនសង្ស័យខាងលើកំពុងសកម្មភាពជួញដូរគ្រឿងញៀននៅត្រង់ចំណុចចំការស្វាយ ស្ថិតក្នុងភូមិឃុំកើតហេតុ ភ្លាមនោះកម្លាំងជំនាញស្រុកសហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលត្រើយស្លា ចុះឃាត់ខ្លួនជនសង្ស័យខាងលើ រួចឆែកឆេរបានរកឃើញថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកកចំនួន១៦កញ្ចប់ ឈានដល់ចាប់ខ្លួនជនសង្ស័យមកអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យខាងលើបានសារភាពថា ថ្នាំញៀនខាងលើនេះ គឺជារបស់ជនបុរសម្នាក់មានទីលំនៅភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាង បានឲ្យខ្លួនលក់ ដោយក្នុង១កញ្ចប់តូចតម្លៃ ១៥,០០០រៀល ។ ក្រោយពីលក់គ្រឿងញៀនអស់ គេបានឲ្យលុយ និងគ្រឿងញៀនមួយចំនួនមកខ្លួនដើម្បីប្រើប្រាស់ផងដែរ ៕ ស្អាងជ័យ


ចែករំលែក៖