ព័ត៌មានទាន់ហេតុការណ៍៖

សណ្ឋាគារយីហោ«ណាណា» ដឹកសពចេញតាមទ្វារក្រោយឋិតក្នុងភាពអថ៍កបាំង

ចែករំលែក៖

ភ្នំពេញ៖ ទីតាំងសណ្ឋាគារយីហោ «ណាណា» ដែលស្ថិតនៅក្បែ រផ្សារហ្គេាលដេន សូរិយាម៉ល ដែលល្បីខាង សមត្ថកិច្ចតែងតែចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន ជាញឹកញាប់ និងមនុស្សស្លាប់ច្រើនជាងគេទាំងអស់ក្នុងចំណោមសណ្ឋាគារ និងផ្ទះសំណាក់ផ្សេង ទៀតក្នុងរាជធានីភ្នំពេញ ។

ជាក់ស្តែងកាលពីវេលាម៉ោង១១ និង៥០នាទីយប់ ថ្ងៃចន្ទ ៨រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ នៅចំណុចជាន់ទី៣ នៃសណ្ឋាគារយីហោ «ណាណា» ស្ថិតតាមបណ្ដោយ ផ្លូវ១៥៤ ផ្ទះលេខ១បេ ២បេ និង៤២ ក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ មានករណីបុរស ជនជាតិអ៊ីតាលីម្នាក់ បានដេកស្លាប់ក្នុងសណ្ឋាគារខាងលើនេះ ឋិតក្នុងភាពអថ៌កបាំង ព្រោះម្ចាស់ទីតាំងឲ្យដឹក សពចេញតាមទ្វារក្រោយ ដោយមិនដឹងមូលហេតុ ។

សពមានឈ្មោះ PIETRO ZENTI ជនជាតិអ៊ីតាលី ភេទប្រុស អាយុ៦៨ឆ្នាំ មុខរបរទេសចរណ៍ កាន់លិខិតឆ្លងដែនលេខ YA 5031746។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មានករណីបុរសជនជាតិអ៊ីតាលីម្នាក់ បានដេកស្លាប់នៅ ជាន់ទី៣ នៃសណ្ឋាគារយីហោ «ណាណា» ភ្លាមនោះសមត្ថកិច្ច បានចុះមកដល់សណ្ឋាគារ និងទំនាក់ទំនងទៅសមត្ថកិច្ចជំនាញមកត្រួតពិនិត្យ និងធ្វើកោសល្យវិច័យយ៉ាងប្រញាប់ដូចមានការលាក់បាំងពីក្រុមអ្នកសារព័ត៌មាន ក្រោយពីធ្វើកោសល្យវិច័យ រួច ក៏ប្រញាប់បើករថយន្ត សាមុយមកយកសពបុរសជាជនជាតិអ៊ីតាលីនោះ ចេញតាមផ្លូវក្រោយទាំងប្រញាប់ប្រញាល់តែម្តង ។

បើតាមប្រភពពីកម្លាំងជំនាញខណ្ឌ នឹងប៉ុស្តិ៍បានចុះ ដល់ និងគ្រប់គ្រងកន្លែងកើតហេតុ ហើយរាយការណ៍ជូនព្រះរាជអាជ្ញា នឹងការិយាល័យបច្ចេកទេសវិឡាសាស្រ្ត នឹងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ការិយាល័យអន្តោប្រវេសន៍ ដើម្បីបង្កើតគណៈកម្មាធិការធ្វើកោសល្យវិឆ្ច័យ ពិនិត្យសព ។ ជាលទ្ធផល តាមការពិនិត្យការិយាល័យជំនាញបច្ចេកទេស បានបញ្ជាក់ថា សពជនរងគ្រោះស្លាប់ដោយគាំងបេះដូងជាលទ្ធផល តាមការពិនិត្យការិយាល័យជំនាញបច្ចេកទេស បានបញ្ជាក់ថា សពជនរងគ្រោះស្លាប់ដោយគាំងបេះដូង ។

ចំណែកសម្ភារនៅជាប់ខ្លួនមានដូចជា៖ ទី១-ប៉ាស្ពរ័មួយក្បាល, ទី២-លុយអ៊ឺរ៉ូ ចំនួន៦០០, ទី៣-លុយដុល្លារ ចំនួន១៣២$, ទី៤-កាតចំនួន៤, ទី៥-ទូស័ព្ទដៃ ម៉ាកសាំមស៊ុងS4 ពណ៌ស ១គ្រឿង, ទី៦-នាទ្បិកាចំនួន១, ទី៧-ចិញ្ជៀនលោហៈធាតុ ពណ៌សស្រេក ដាំត្បូងខៀវ, ទី៨-វ៉ាលី ពណ៌ខ្មៅ ចំនួន១ និងខោអាវមួយចំនួនទៀត។

បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានដឹកយកទៅតម្កល់នៅសាលតម្កល់ពស នៅពេទ្យរុស្ស៊ី ៕ស តារា


ចែករំលែក៖