ខេត្តកំពង់ធំ៖ អគ្គិភ័យឆាបឆេះផ្ទះ១ខ្នង វេលាម៉ោង០៣និង៣០នាទីទៀបភ្លឺ ថ្ងៃព្រហស្បតិ៍ ១១រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ត្រូវនឹងថ្ងៃទី៣១ ខែមករា គ.ស ២០១៩ ស្ថិតនៅភូមិទំពេជ ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ ថាច តឿន ភេទស្រី អាយុ៣៧ឆ្នាំ ផ្ទះទំហំ៤មx៥.៥០ម ធ្វើអំពីឈើ ក្រាលក្តារ ជញ្ជាំងស័ង្កសី ដំបូលប្រក់ស័ង្កសី ។ ខូចខាតឆេះផ្ទះ១ខ្នងទាំងស្រុងទំហំ ៤មx៥.៥០ម និងសម្ភារមួយចំនួនធំគិតជាទឹកប្រាក់មានចំនួន៦៥០០ដុល្លារ ម្ចាស់ផ្ទះធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ ។
មកដល់ពេលនេះសមត្ថកិច្ចមិនទាន់ដឹងពីមូលហេតុច្បាស់លាស់ទេកំពុងធ្វើការស្រាវជ្រាវបន្ត។
សមត្ថកិច្ចបញ្ជាក់ថារថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកស្ទោង មិនបានចេញអន្តរាគមន៍ទេ មូលហេតុផ្ដល់ព័ត៌មានយឺតយ៉ាវពេក ៕ ប៊ុនរិទ្ធី