ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះ១ខ្នង និងសម្ភារ មួយចំនួនធំ គិតជាទឹកប្រាក់ មានចំនួន៦៥០០ដុល្លារ ត្រូវភ្លើងឆេះអស់ ដោយមិនដឹងមូលហេតុ

ចែករំលែក៖

ខេត្តកំពង់ធំ៖ អគ្គិភ័យឆាបឆេះផ្ទះ១ខ្នង វេលាម៉ោង០៣និង៣០នាទីទៀបភ្លឺ ថ្ងៃព្រហស្បតិ៍ ១១រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ត្រូវនឹងថ្ងៃទី៣១ ខែមករា គ.ស ២០១៩ ស្ថិតនៅភូមិទំពេជ ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ ថាច តឿន ភេទស្រី អាយុ៣៧ឆ្នាំ ផ្ទះទំហំ៤មx៥.៥០ម ធ្វើអំពីឈើ ក្រាលក្តារ ជញ្ជាំងស័ង្កសី ដំបូលប្រក់ស័ង្កសី ។ ខូចខាតឆេះផ្ទះ១ខ្នងទាំងស្រុងទំហំ ៤មx៥.៥០ម និងសម្ភារមួយចំនួនធំគិតជាទឹកប្រាក់មានចំនួន៦៥០០ដុល្លារ ម្ចាស់ផ្ទះធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ ។

មកដល់ពេលនេះសមត្ថកិច្ចមិនទាន់ដឹងពីមូលហេតុច្បាស់លាស់ទេកំពុងធ្វើការស្រាវជ្រាវបន្ត។

សមត្ថកិច្ចបញ្ជាក់ថារថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកស្ទោង មិនបានចេញអន្តរាគមន៍ទេ មូលហេតុផ្ដល់ព័ត៌មានយឺតយ៉ាវពេក ៕ ប៊ុនរិទ្ធី


ចែករំលែក៖