ព័ត៌មានទាន់ហេតុការណ៍៖

ផ្លូវចូលសាលារៀនគោកបញ្ជាន់ ចាក់បេតុងរួចហើយ តែបែរជាទុកលូចោលដោយគ្មានគម្រប

ចែករំលែក៖

ភ្នំពេញ​៖​ ផ្លូវចូលសាលារៀនគោកបញ្ជាន់ ស្ថិតក្នុងភូមិថ្មគោល​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​ ត្រូវបានស្ថាបនារួចរាល់ហើយ តែបែរជាទុកប្រព័ន្ធលូចោល ដោយមិនទាន់បានដាក់គម្រប និងរបាំងថ្មទៀតផង នេះជាហេតុធ្វើឲ្យងាយ នឹងគ្រោះថ្នាក់ចរាចរណ៍ ។

​គេសង្កេតឃើញថា​ ក្រោយពីមន្ទីរសាធារណការបានជួសជុល និងស្ថាបនាផ្លូវបេតុងរួចរាល់ បែរជាឃើញមានរបាំងថ្មដែលបាំងលូដែលមិនទាន់មានគម្រប​ ។

មិនត្រឹមតែប៉ុណ្ណោះ តាមបណ្តោយផ្លូវខាងលើ មិនមានភ្លើងភ្លឺច្បាស់ទៀត នេះជាហេតុដែលងាយ មានគ្រោះថ្នាក់ជាយថាហេតុ ។

ដូចនេះ សូមអាជ្ញាធរមូលដ្ឋាន មេត្តាជួយពិនិត្យផងជៀសវាងគ្រោះថ្នាក់ដល់បងប្អូនដែលធ្វើដំណើរ ៕ សុខាសែនជ័យ


ចែករំលែក៖