ព័ត៌មានទាន់ហេតុការណ៍៖

អជ្ញាធរសង្កាត់ចាក់អង្រែលើ ចាប់​បញ្ជូនជនញៀនថ្នាំចំនួន៥នាក់ ដែលតែងតែបង្កការអុកឡុកពលរដ្ឋក្នុងមូលដ្ឋាន

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃសុក្រ ១២រោច ខែបុស្ស ឆ្នាំ​ច​ សំរឹទ្ធិស័ក​ ព.ស២៥៦២​ ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩ អជ្ញាធរសង្កាត់ចាក់អង្រែលើ និងនគរបាលប៉ុស្តិ៍​ចាក់អង្រែលើ បានចុះរដ្ឋបាលចាប់​បញ្ជូនអ្នកប្រើប្រាស់ថ្នាំញៀនរហូតវង្វេងបាត់បង់ស្មារតី​ បាត់បង់ម្ចាស់ការលើខ្លួនឯង តែងតែបង្កការអុកឡុក និងបង្កភាពភ័យខ្លាចប្រជាពលរដ្ឋក្នុងមូលដ្ឋានចំនួន៥នាក់ ទៅកាន់មន្ទីរសង្គមកិច្ច​រាជធានីភ្នំពេញ ដើម្បី​បន្សាបសារធាតុញៀន។

អជ្ញាធរសង្កាត់ចាក់អង្រែលើ បានឲ្យដឹងថា ក្រុមអ្នកប្រើប្រាស់ថ្នាំញៀនទាំង៥នាក់នោះ ទី១.ឈ្មោះ សាន ចំណាប់ ភេទប្រុស អាយុ៣៤ឆ្នាំ ស្នាក់ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម, ២.ឈ្មោះ យ៉ុន នីម ភេទប្រុស អាយុ១៨ឆ្នាំ​ ស្នាក់នៅភូមិព្រែកតាគង់ ចាក់អង្រែលើ, ៣.ឈ្មោះ ដារ៉ា បញ្ចៈ ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ, ៤.ឈ្មោះ ប៊ុន ចាន់រ៉ា ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅឃុំព្រែកធំ ស្រុកលើកដែក ខេត្តកណ្ដាល និង៥.ឈ្មោះ សុខ ស្រីនី ភេទស្រី អាយុ៣៧ឆ្នាំ ស្នាក់នៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។

បច្ចុប្បន្នក្រុមអ្នកប្រើប្រាស់ថ្នាំញៀនទាំងអស់នោះ ត្រូវបានបញ្ជូនទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ដើម្បីបន្សាបសារធាតុញៀន​ និងធ្វើការអប់រំ​កែប្រែបន្ត ៕ស រស្មី


ចែករំលែក៖