ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត២គ្រឿង បុកគ្នាលើផ្លូវជាតិលេខ១ របួស៦នាក់ នៅកៀនស្វាយ

ចែករំលែក៖

ភ្នំពេញ៖ កត្តាមនុស្សនិងល្បឿន ជាដើមចម នៃការបង្កគ្រោះថ្នាក់ចរាច ររវាងរថយន្តទួរីសដឹក អ្នកដំណើរបុកជាមួយរថយន្តដឹកដីនៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ ២៦_២៧ ភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ កាលពីវេលាម៉ោង ១០ព្រឹក ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩ បណ្តាលឲ្យរបួស៦នាក់ ។

សាក្សីដែលឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលគ្រោះថ្នាក់រថយន្តទួរីស ដឹកអ្នកដំណើរបើកបរក្នុង ទិសដៅពីភ្នំពេញទៅអ្នកលឿងដោយប្រើប្រាស់ល្បឿនលឿន ដោយឡែករថយន្តដឹកដីបើកបរក្នុងទិសដៅពីអ្នកលឿង ទៅភ្នំពេញ ។ ពេលមកដល់ចំណុចគ្រោះថ្នាក់ រថយន្តដឹកដីបើកភ្លើងសុំផ្លូវ បត់ឆ្វេងចូលទៅផ្លូវស្រែអំពិល ។ ពេលកំពុងបត់ឆ្វេង ស្រាប់តែរថយន្តទួរីសដឹកអ្នក ដំណើរបើកក្នុងល្បឿនលឿនជាន់ហ្វ្រាំងអូសជិត២០ម៉ែត្រ នៅតែមិនជាប់ បណ្តាលឲ្យបុកគ្នាតែម្តង ។

ក្នុងហេតុការណ៍នេះដែរ បណ្តាលឲ្យអ្នកបើកបររថយន្ត ដឹកដីរងរបួសជើងខាងស្តាំ ចំណែកអ្នកជិះក្នុងរថយន្តទួរីស រងបួសស្រាល៥នាក់ ត្រូវបានអ្នករួមដំណើរ ជាមួយគ្នាជួយសង្គ្រោះគ្រាហ៍ យកទៅព្យាបាលបឋមនៅគ្លីនិចឯកជនដែលនៅក្បែរកន្លែង កើតហេតុ ។

អ្វីដែលធ្វើឲ្យមហាជនមាន ចម្លល់នោះគ្រោះថ្នាក់ចរាចរ រវាងរថយន្ត និងរថយន្តនេះកើតឡើងនៅ តំបន់ទីប្រជុំជនតាំងពីម៉ោង៩ ព្រឹក រហូតដល់ម៉ោងជិត២រសៀល នៅមិនទាន់យករថយន្តទាំង២គ្រឿងចេញពីកន្លែងកើតហេតុ ធ្វើឲ្យស្ទះចរាចរ ។

ពាក់ព័ន្ធបញ្ហានេះ លោកវរៈសេនីយ៍ឯក ព្រំ សំណាង អធិការនគរបាលស្រុក កៀនស្វាយបានបញ្ជាក់ថា បញ្ហាយឺតយ៉ាវក្នុងការយកមធ្យោបាយទាំង២គ្រឿងចេញពីកន្លែងកើតហេតុដោយសារភាគីទាំង សងខាងសុំធ្វើការសម្របសម្រួលដើម្បីបញ្ចប់រឿង នៅកន្លែងកើតហេតុ សូម្បីតែអ្នកធំមួយចំនួន ដែលកាន់ច្បាប់ ក៏អន្តរាគមន៍ឲ្យដោះស្រាយគ្នា នៅកន្លែងកើតហេតុដែរ ដោយមិនគិតពីផលលំបាក របស់សមត្ថកិច្ចមូលដ្ឋានឡើយ ដែលជាហេតុធ្វើឲ្យចំណាត់ការ របស់សមត្ថកិច្ចស្រុកមានការរាំងស្ទះ ។ យ៉ាងណាក៏ករណីនេះសមត្ថកិច្ចជំនាញនិងព្យាយាមធ្វើការដោះស្រាយបញ្ចប់បញ្ហាទៅតាមនីតិវិធីច្បាប់ ។

លោកអធិការបានបន្ត ទោះជាមានការអន្តរាគមន៍ឲ្យដោះស្រាយនៅកន្លែងកើតហេតុយ៉ាងណាក៏ដោយ បញ្ហានិងត្រូវយករថយន្តទាំងពីគ្រឿងមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីធ្វើការដោះស្រាយ ព្រោះអ្នករងរបួសមានច្រើននាក់ ។ បើពិនិត្យនៅកន្លែងកើតហេតុរថយន្តទួរីសជាអ្នកបង្ក បើកបរក្នុងល្បឿនលឿន ពេលមកដល់ទីប្រជុំជនមិនបន្ថយល្បឿន ដល់ពេលជួបឧបសគ្គនៅពីមុខជាន់ហ្វ្រាំងអូសជិត២០ម៉ែត្រ ចំណុចជាន់ហ្វ្រាំងនេះ ហើយដែលបង្ហាញថា រថយន្តបើកលឿន ។ ក្រោយពេលកើតហេតុស្រាប់តែមានអ្នកអន្តរាគមន៍មកសមត្ថ កិច្ចថែមទៀត ៕ សណ្តោស


ចែករំលែក៖