ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលចាប់ឃាត់ខ្លួលសង្ស័យបានម្នាក់ តាមពាក្យបណ្ដឹង

ចែករំលែក៖

ខេត្តប៉ៃលិន៖ នគរបាលប៉ុស្តិ៍ទួលល្វាបានទទួលពាក្យបណ្ដឹងពីនារីម្នាក់ ដោយមានបុរសម្នាក់បែកថ្នាំ យកកាំបិតកាប់ដើមដំឡូង មកដេញកាប់ ប៉ុនប៉ងធ្វើឃាត គិតទុកជាមុន ។

ក្រោយពីបានទទួលពាក្យបណ្ដឹងភ្លាមៗនោះ កម្លាំងប៉ុស្តិ៍ទួលល្វាបានសហការជាមួយកម្លាំងអធិការក្រុងប៉ៃលិន ចុះឃាតខ្លួនជនសង្ស័យបានម្នាក់ រួចក៏បញ្ជូនជនសង្ស័យ ពីប៉ុស្តិ៍ទួលល្វាបន្តទៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន បន្ទាប់មក កម្លាំងនគរបាលជំនាញ បានសួរនាំទៅលើជនសង្ស័យ រួចមកជនសង្ស័យ បានសារភាពថា ខ្លួនពិតជាយកកាំបិតដេញកាប់ទៅលើនារីនោះមែន ដោយខឹងនារីនោះថា ការងារមិនដើររកធ្វើ ដើរតែជក់ថ្នាំ រួចក៏ខឹងដេញកាប់ តែមិនបង្ករបួសស្នាមទេ ។

ករណីនេះ បានកើតឡើងកាលពី​វេលាម៉ោង ២០ និង ០០នាទី ថ្ងៃពុធ ២កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩​ ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទួលល្វា បានទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ ម៉ុន ចន្ធូ ភេទស្រី អាយុ ២០ឆ្នាំ រស់នៅភូមិវាលវង់ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលបានប្តឹងទៅលើឈ្មោះ ស្រ៊ុន សុខ ភេទប្រុស អាយុ ២៣ឆ្នាំ សញ្ជាតិខ្មែរ មានទីលំនៅភូមិសង្កាត់ជាមួយគ្នា ពីបទ​មនុស្សឃាត​ដោយគិតទុក្ខជាមុន បាន​ធ្វើសកម្មភាពដេញកាប់ដោយកាំបិត ។ ​

ក្រោយពីទទួលបានពាក្យបណ្តឹងភ្លាម កម្លាំង​អធិការដ្ឋាននគរបាលក្រុងប៉ៃលិន បានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទួលល្វា ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យខាងលើបាននៅវេលាម៉ោង ៨ និង ៣០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ៣កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩​ ។

បច្ចុប្បន្នជំនាញផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន កំពុងកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យព្រមទាំងវត្ថុតាងទៅអយ្យការអមសាលាដំបូងខេត្តប៉ៃលិន ដើម្បីចាត់ការតាមច្បាប់ ៕ ស សារ៉េត


ចែករំលែក៖