ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយពីធ្លាក់ដីលើផ្លូវជាតិ រអិលបង្កគ្រោះថ្នាក់អ្នកធ្វើដំណើរ អាជ្ញាធរមានវិធានការ លើរថយន្តដឹកដី

ចែករំលែក៖

ប៉ោយប៉ែត៖ ក្រោយពីមេឃភ្លៀង ធ្លាក់កក់ខែ ស្របពេលអាចម៍ដី ធ្លាក់ពីរថយន្ត នៅលើផ្លូវជាតិ៥ ក្រុមហ៊ុនដឹកជញ្ជូន មិនសំអាត ធ្វើឲ្យរអិលដួលម៉ូតូ ក្រឡាប់ រថយន្ត ធ្លាក់ប្រឡាយ ជួបគ្រោះថ្នាកដល់់អ្នកធ្វើដំណើរសមត្ថកិច្ច និងអាជ្ញាធរ ដាក់វិធានការ ឲ្យរថយន្តដឹកដី សំអាតផ្លូវជាប្រចាំ និងគ្រប ស្បៃ កាលពីព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ ២០១៩ នៅមុខវត្តអូរខៃ ក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ជាក់ស្តែងនៅយប់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩ បន្ទាប់ពីភ្លៀងធ្លាក់ ឃើញថា ម៉ូតូមិនតិចជាង២០គ្រឿង ដែលបានរអិលដួល ដោយសារតែការធ្លាក់អាចម៍ ដីពីរថយន្តដឹកដីចេញពីអាងស្តុកទឹករបស់លោកឧកញ៉ាកុកអាន ធ្វើឲ្យដីកកដុំៗ ផ្អើលដល់សមត្ថកិច្ច នគរបាលជួយសម្រួល ចរាចរណ៍ទាំងយប់ ។

រថយន្តដឹកដីចេញពីអាង ស្តុកទឹកអូរខៃដន ជ្រុះអាចម៏ដីកកដុំៗ នៅផ្លូវជាតិលេខ៥ នៅចំណុចខាងលើ តែងតែបង្កបញ្ហា អ្នកដល់ធ្វើដំណើរ ដួលម៉ូតូ ក្រឡាប់រថយន្ត រអិលធ្លាក់ប្រឡាយ រងរបួស និងរហូតដល់បាត់បង់ជីវិត ក៏មាន ពេលដែលមានភ្លៀង ធ្លាក់ម្តងៗ និងហុយពេលរាំង ដែលបញ្ហានេះ មិនមែនជារឿងដែលទើប តែកើតឡើងថ្មីៗនោះទេ គឺវាកើតឡើងជា ច្រើនលើកច្រើនសារមក ហើយ ដែលក្រុមហ៊ុនរថយន្តដឹកដីរាប់សិបគ្រឿង និងបើកកាត់លើផ្លូវជាតិ់រាប់រយជើងក្នុង១ថ្ងៃៗ ដោយមិនខ្វល់ ពីបញ្ហាផលប៉ះពាល់ពីការខូចខាតផ្លូវ និងមិនខ្វល់ពីការត្អូញត្អែររបស់អ្នកធ្វើដំណើរ ពលរដ្ឋថាអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ មិនគួរមានវិធានការលំៗឡើយ។

ទាក់ទិននឹងបញ្ហា រថយន្តដឹកដីនេះ ឃើញថាមានការ រិះគន់ពីសំណាក់ប្រជាពលរដ្ឋ ជាច្រើន ដោយការបើកបរដោយ បើកបរក្នុងល្បឿនលឿន វ៉ាជែងគ្នា និងធ្លាប់បុកមនុស្ស ស្លាប់ និងរបួស គ្មានការគ្របស្បៃពីលើរថយន្ត /ដឹកហៀរទ្រុងផង/ ដឹកលើសទម្ងន់ ពេលរាំងហុយ និងមានភ្លៀងរអិល ។

លោកទូច មុន្នី អភិបាលរងក្រុងប៉ោយប៉ែត បានប្រាប់ថា អាជ្ញាធរនិងដាក់ វិធានការឲ្យក្រុមហ៊ុនរថយន្ត ដឹកដីលាងសំអាតផ្លូវជាប្រចាំ មិនឲ្យមានដីកកដុំៗ ហុយ និងរអិលពេលមានភ្លៀងធ្លាក់ រថយន្តត្រូវដាក់ដីល្មមៗ មិនត្រូវឲ្យហៀរទ្រង់ ដែលធ្លាក់អាចម៍ដីបណ្តាលឲ្យគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ និងរថយន្តដឹកដីទាំង អស់ត្រូវគ្របស្បៃឲ្យបានត្រឹម ត្រូវមុនចូលក្រុង បើមិនធ្វើតាម នឹងមានវិធានការតាមច្បាប់ ។

ទោះបីជាយ៉ាងណា ពលរដ្ឋនៅមិនទាន់ជឿជាក់ បានទាំងស្រុងបានទេ ដោយសារកន្លងមកអាជ្ញាធរ ក្រុង ក៏លើកឡើងជាច្រើនលើក ច្រើនសារផងដែរ បញ្ហាខាងលើតែគ្មាន ប្រសិទ្ធភាពចំពោះរថយន្ត ដឹកដីទាំអស់ឡើយ ៕ វណ្ណា


ចែករំលែក៖