ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិអូស្ត្រាលី ម្នាក់ស្លាប់ដោយជំងឺ មហារីក នៅក្នុង ខុនដូមីនៀម នៅក្រុងសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប៖ ជនជាតិអូស្ត្រាលីម្នាក់ស្លាប់ ដោយជំងឺមហារីកបានដឹងដល់សមត្ថកិច្ច នៅម៉ោង២២និង៣០នាទី ថ្ងៃសុក្រ ទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅចំណុចឡាលូនដឺអង្គរ ខុនដូមីនៀម នៅក្រុមទីពីរ ភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថា សពឈ្មោះ MACLEAN MALCLMIAN ឆ្នាំកំណើត១៩៥៤ សញ្ជាតិអូស្ត្រាលី កាន់លិខិតឆ្លងដែន លេខ558345165 បានមកស្នាក់នៅ ឡាលូនដឺអង្គរ ខុនដូមីនៀមបន្ទុប់លេខ៥០៤ជាន់ទី៥។

តាមប្រភពព័ត៌មានពីសាច់ញាតិបងបង្កើតរបស់សពបានឲ្យដឹងថា៖ ពួកគាត់២នាក់បងប្អូនមកលេងប្រទេសកម្ពុជា ចូលតាមច្រកទ្វារព្រលានយន្តហោះខេត្តសៀមរាប កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ ស្រាប់តែប្អូនរបស់គាត់មានជំងឺរឈឺរហូត ដល់យប់ម៉ោង២២និង៣០នាទី ថ្ងៃទី៨ ខែកម្ភៈ ឆ្នាំ២០១៩ ទើបបានស្លាប់។

ក្រោយទទួព័ត៌មានសមត្តកិច្ចបានពិនិត្យសាកសពឃើញថា៖ នៅលើខ្លួនសពមាន ដំបៅលើថ្ពាល់ សពមានសភាពស្គមរីងរៃ មើលទៅឃើញតែឆ្អឹង។

បើតាមការពិនិត្យរបស់គ្រូពេទ្យជំនាញបានឲ្យដឹងថា៖ ជនបរទេសនេះ ស្លាប់ដោយជំងឺមហារីក ដល់ដំណាក់កាលចុងក្រោយ ។ បច្ចុប្បន្នសពបានយកទៅរក្សាទុកនៅមន្ទីរពេទ្យខ្មែរសូវៀត ភ្នំពេញរង់ចាំក្រុមគ្រួសារមកទទួលយក ៕ ប៊ុនរិទ្ធី


ចែករំលែក៖