កន្លងមក អតីតប្រធានាធិបតី Ferdinand Marcos ក៏បានបង្ហាញពីគោលបំណងផ្លាស់ប្តូរឈ្មោះប្រទេស ហ្វីលីពីន ផងដែរ តែមិនបានសម្រេច ។ មកទល់ពេលនេះ ប្រធានាធិបតី ឌូទើទេ ក៏បង្ហាញពីគោលបំណងផ្លាស់ប្តូរឈ្មោះ ដើម្បីលុបដានអតីតកាលនៃអាណានិគមន៍របស់ស្តេចអេស្ប៉ាញ។
កាលពីថ្ងៃទី១២ ខែកុម្ភៈ កន្លងមក ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានបង្ហាញពីគោលបំណងផ្លាស់ប្តូរឈ្មោះប្រទេស ពីហ្វីលីពីន ទៅជា មហាលីកា (Maharlika)ដើម្បីលុបបំបាត់ទាំងស្រុង នូវស្លាក់ស្នាមកាលពីសម័យអាណានិគមន៍។
សារព័ត៌មាន Bloomberg បានផ្សាយថា នេះមិនមែនជាលើកទីមួយឡើយដែល ហ្វីលីពីនចង់ផ្លាស់ប្តូរ ឈ្មោះប្រទេស ។កន្លងមកអតីតមេដឹកនាំ លោក Ferdinand Marcos ក៏បានបង្ហាញពីគោលបំណង ផ្លាស់ប្តូរឈ្មោះប្រទេស ទៅជាប្រទេស« Maharlika » ។ លោក Ferdinand Marcos ជាមេដឹកនាំទីមួយដែល បានបង្ហាញពីគោលបំណងប្តូរឈ្មោះប្រទេស។
ឈ្មោះហ្វីលីពីនបច្ចុប្បន្ន យកឈ្មោះតាមស្តេច Philip II របស់ប្រទេសអេស្ប៉ាញ។ ហ្វីលីពីនជាអតីតអណានិគមន៍របស់អេស្បាញអស់រយៈពេលជាង ៣០០ឆ្នាំ ក្នុងសតវត្សរ៍ទី១៦ ។
នៅពេលនេះដែរ តំណាងរាស្ត្រ Tito Sotto បានលើកឡើងថាប្រសិនបើការផ្លាស់ប្តូរឈ្មោះប្រទេសនោះ រដ្ឋធម្មនុញ្ញក៏នឹងត្រូវសសេរឡើងវិញផងដែរ ៕