ភ្នំពេញ៖ ស្ត្រីម្នាក់ សង្ស័យបែកថ្នាំដើរស្រែកឡូឡា នឹងបម្រុងរត់ចូលឡាននៅសួនក្ដាន់ពីរបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះទៅសួរនាំ កាលពីម៉ោង១១និង៣០នាយប់ថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០១៩ស្ថិតក្នុងសង្កាត់វាវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
ប្រភពពីប្រជាពរដ្ឋនៅកន្លែងកើតហេតុ បានឲ្យថា នៅមុនពេលកើតហេតុ គេឃើញស្ត្រីម្នាក់ អាយុប្រមាណជា៣០ ឆ្នាំសម្បុរស កាតសក់ខ្លីបានដើរនៅម្ដុំចំណុចកើតហេតុ ក្នុងស្ថានភាពដូចជាមនុស្សបែកថ្នាំ ស្រែកឡូឡា នឹងបម្រុងដើរចូលឡាន ឃើញសភាពបែបនេះ ប្រជាពរដ្ឋក៏បានទំនាក់ទំនងទៅកាន់សមត្ថកិច្ច ដើម្បីចុះមកកន្លែងកើតហេតុ។
ក្រោយមកទើបសមត្ថកិច្ច ចុះមកដល់បានទំនាក់ទំនងទៅខាងសង្គមកិច្ចមកទទួលយកស្ត្រីរូបនេះចេញពីកន្លែងកើតហេតុ៕ជ្រោយពេជ្រ