ព័ត៌មានទាន់ហេតុការណ៍៖

បុរសមានសាក់ពេញខ្លួន ទាស់តែជួញដូរគ្រឿងញៀន ត្រូវបង្ក្រាបភ្លាម​

ចែករំលែក៖

ខេត្តប៉ៃលិន៖ កាលពីវេលាម៉ោង ១៥និង ០០នាទី ថ្ងៃអាទិត្យ ១៣កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន បានចុះបង្ក្រាបបានក្នុងករណីជួញដូរសារធាតុញៀនខុសច្បាប់មួយករណី ដែលមានទីតាំងស្ថិតនៅភូមិដូង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

បើតាមកម្លាំងនគរបាលជំនាញប្រឆាំងបទល្មើសគ្រឿងស្រុកសាលាក្រៅបានឲ្យដឹងថា ជនសង្ស័យដែលបានឃាត់ខ្លួនបានឈ្មោះ ញ៉ួង សំអឿន ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិ ឃុំ កើតហេតុខាងលើ ក្រោយពីបានឆែកឆេរ ជនសង្ស័យរួច សមត្ថកិច្ចក៏ដកហូតវត្ថុតាងមានថ្នាំញៀនម៉ាទឹកកក ice ចំនួន ០៦កញ្ចប់តូច និងសម្ភារសម្រាប់ជក់មួយចំនួន។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕ ស សារ៉េត


ចែករំលែក៖