ខេត្តព្រះសីហនុ៖ រថយន្តធំមួយគ្រឿង បានបុកបង្កាន់ដៃស្ពាន ពេលដែលរថយន្តនេះបើកបរគេចរថយន្តតូចមួយគ្រឿងផ្សេងទៀត បណ្តាលឲ្យក្បាលរថយន្តធ្លាក់ខាងឆ្វេងដៃ រីឯកន្ទុយរថយន្ត គងនៅលើជាតិ ។
ហេតុករណ៍នេះ បានកើតឡើងនៅវេលាម៉ោង៦និង១៥នាទីយប់ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៦៨-១៦៩ ស្ថិតក្នុងភូមិតាពៅ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
សមត្ថកិច្ចបញ្ជាក់ថា រថយន្តនេះម៉ាកHINO ពណ៌ក្រហម ពាក់ស្លាក លេខ3A .11 28 ក្នុងទិសដៅ ពីខេត្តព្រះសីហនុ ទៅ ភ្នំពេញ បើកបរដោយឈ្មោះគឹម ចាន់ថន ភេទប្រុស អាយុ៣៣ឆ្នាំ មុខបរបរបើកបរ មានទីលំនៅ ភូមិតាលាប់ ឃុំស្តុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
សមត្ថកិច្ចបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់នេះ ក្រៅតែពីបាក់បង្កាន់ដៃស្ពាន និងខូចខាតរថយន្ត មិនមានមនុស្សរងគ្រោះថ្នាក់ឡើយ ៕ ឆ្លាម សមុទ្រ