ខេត្តសៀមរាប៖ ចាប់ផ្ដើមហើយ កម្លាំងគយចល័តរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ រួមទាំងកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស បានបង្ក្រាបរថយន្តស៊េរីទំនើបៗ ចំនួន២គ្រឿង ដែលមានតម្លៃរាប់ម៉ឺនដុល្លារ ។ ប្រតិបត្តិការនេះ បានធ្វើឡើងនៅភូមិសាស្ត្រខេត្តសៀមរាប នៅថ្ងៃទី១៩ កុម្ភ: ឆ្នាំ២០១៩។
ចំពោះការបង្ក្រាបរថយន្តគ្មានពន្ធ នឹងធ្វើឡើងដូចភ្លៀងរលឹម ជាលទ្ធផលចាប់បានរថយន្ត ទី១ ស្លាកលេខ ភ្នំពេញ ២U-៥៥៥៧ ទី២ ស្លាកលេខ ភ្នំពេញ ២W-៤៨៤៨ ។
គួរបញ្ជាក់ថា នៅខេត្តសៀមរាប ដែលជាក្រុងទេសចណ៍ដ៏ប្រណីតនេះ មួយរយ:ចុងក្រោយ គេសង្កេតឃើញ ពលរដ្ឋ មានរថយន្តស៊េរីទំនើបៗ ជិះជាច្រើន គេមិនដឹងថា រថយន្តទាំងនោះ មានពន្ធ ឬគ្មានពន្ធនោះទេ។ ជាមួយគ្នានេះដែរ រថយន្តខ្លះ បំពាក់ស្លាកលេខ ខ.ម និងខ្លះទៀតបំពាក់ស្លាកលេខ ន.ប ៕ ប៊ុនរិទ្ធី