ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំ ពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀង ការដាក់ឲ្យដំណើរ ការនិងការថែទាំសេវាភ្លើងបំភ្លឺផ្លូវ សាធារណៈតាមប្រពន្ធ័គ្រប់គ្រងទីក្រុងវ័យឆ្លាតក្នុងរាជធានីភ្នំពេញ (Smart lighting System) រវាងទីក្រុមហ៊ុន Minebea Cambodia និងក្រុមហ៊ុន PPDEនិងCដែលរដ្ឋបាលរាជធានីភ្នំ ពេញបានប្រគល់សិទ្ធិឲ្យក្រុមហ៊ុន PPDE & C ជាអ្នករៀបចំកែលំអរភ្លើងបំភ្លឺផ្លូវ សាធារណៈក្នុងរាជធានីភ្នំពេញពីអំពូលភ្លើងធម្មតាមកអំពូលវៃឆ្លាតតាមបច្ចេកវិជ្ជា ទំនើបទាន់ សម័យ សន្សំសំចៃភ្លើងដែលផលិត ដោយក្រុមហ៊ុន Minebea Cambodia របស់ប្រទេសជប៉ុន ។ ពិធីចុះហត្ថលេខា នេះ បានប្រព្រឹត្ដទៅកាលពីរសៀលថ្ងៃពុធ ១រោច ខែមាឃ ឆ្នាំចសំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២០ កុម្ភៈ ឆ្នាំ២០១៩ នៅសាលារាជធានីភ្នំពេញ ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា៖ បានចាត់ទុកក្រុមហ៊ុនMinebea ដែលបានផលិតគ្រឿងបរិក្ខាប្រើប្រាស់ផ្សេងៗថា ជារោងចក្រដែលមានបរិយាកាសការងារល្អពុំដែលកើតមានបញ្ហារវាងថៅកែ និងកម្មករកម្មការិនី ។ លោកអភិបាលក៏ បានថ្លែងអំណរគុណដល់ក្រុមហ៊ុន Minebea ដែលបានផ្តល់ទំនុកចិត្ត និងជ្រើសរើសយករាជធានីភ្នំពេញ ធ្វើជាទីតាំងវិនិយោគដោយការទុកចិត្តពីសន្តិភាព និងស្ថេរភាពនយោបាយ និងបរិយាកាសវិនិយោគនៅកម្ពុជា ។
រដ្ឋបាលរាជធានីភ្នំពេញសុំបង្ហាញការគាំទ្រពេញទំហឹងចំពោះក្រុមហ៊ុន Minebea និងស្របតាមអនុសាសន៏ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
លោក ឃួង ស្រេង បានបន្តថា៖ រដ្ឋបាលរាជធានីភ្នំពេញត្រៀម ខ្លួនគាំទ្រជានិច្ចចំពោះអ្នកវិនិយោគមកពីជប៉ុន ស្របពេលដែលកម្ពុជាមានសក្ដានុពលច្រើនសម្រាប់វិនិយោគ និងស្របតាម ចំណង់ចំណូលចិត្តរបស់ពលរដ្ឋកម្ពុជាដែលចូលចិត្តប្រើរបស់ជប៉ុន ។
លោកយូស៊ី ហីសា កៃណឺមា អគ្គនាយកក្រុមហ៊ុន Minebea បានអរគុណដល់រដ្ឋបាលរាជធានីភ្នំពេញ ដែលជានិច្ចកាលតែងផ្តល់ការគាំទ្រដល់ក្រុមហ៊ុនលោក ។ អំពូលភ្លើងឆ្លាត វៃប្រភេទ LEDដែលក្រុមហ៊ុនMinebea នឹងផ្គត់ផ្គង់សម្រាប់បំភ្លឺសាធារណៈក្នុងរាជធានីភ្នំពេញគឺជាអំពូលភ្លើងដែលអាចសន្សំសំចៃឋាមពលអគ្គិសនីរហូតដល់៨០% បើប្រៀបធៀបនឹងអំពូលធម្មតា និងអាចតំឡើង ឬបន្ថយពន្លឺតាមរយះទូរបញ្ជាតាមស្ថានភាពជាក់ស្តែងនៃចរាចរតាមដងផ្លូវដែលក្រុមហ៊ុនបានប្រើប្រាស់ សាកល្បងរួចហើយតាម វិធីសំខាន់ៗចំនួន៣គឺ៖វិថីសម្តេចតេជោហ៊ុនសែន,មហាវិថីព្រះនរោត្តម និងមហាវិថីសហពន្ធ័រុស្ស៊ី និងជាអំពូលភ្លើងដែលធានាបាននូវសោ ភណ្ឌភាព និងបរិស្ថានយ៉ាងល្អប្រសើរ ។ នេះជាការបោះជំហ៊ានថ្មីមួយទៀត របស់រាជធានីភ្នំពេញក្នុងការគ្រប់គ្រងទីក្រុងវៃឆ្លាតដូចបណ្តាទីក្រុង នានា នៅក្នុងតំបន់អាស៊ានផងដែរ ។ ពិធីចុះហត្ថលេខាធ្វើឡើងនៅរសៀលថ្ងៃទី២០ កុម្ភៈ រវាងលោកឧកញ៉ាសុខ ចេង ប្រធានក្រុមប្រឹក្សាភិ បាលក្រុមហ៊ុន CPPE &CនិងលោកTet su shizaki អគ្គនាយករងក្រុមហ៊ុនMinebea Cambodia ៕ សំរិត