ខេត្តសៀមរាប ៖ មន្រ្តីជំនាញគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាអះអាងថា តំបន់ អង្គរអាចនឹងប្រឈមបញ្ហាកង្វះទឹកនា រដូវប្រាំងឆ្នាំនេះ ខណៈដែលបរិមាណទឹកក្នុងកសិន្ធុប្រាសាទអង្គរវត្ត ក្រុងអង្គរធំ បារាយណ៍ខាងជើងកំពុងប្រឈមនឹងការខ្វះខាតខ្លាំងនារដូវប្រាំងខាងមុខ។
យោងលើស្ថានភាពជាក់ស្តែងដែលក្រុមការងារនាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិ អប្សរាបានអង្កេតជាប្រចាំឃើញថា បរិមាណទឹកក្នុងកសិន្ធុប្រាសាទអង្គរវត្ត ក្រុងអង្គរធំ បារាយណ៍ខាងជើងកំពុង ប្រឈមនឹងការខ្វះខាតខ្លាំងនារដូវប្រាំង ខាងមុខ ។
លោក ភឿន សុឃីម អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹកបានឱ្យដឹងថាពីមូលហេតុ នៃការខ្វះខាតទឹកដើម្បីបញ្ចូលក្នុង កសិន្ធុប្រាសាទអង្គរវត្តក្រុងអង្គរធំ និង បារាយណ៍ ខាងជើងនេះ គឺដោយសារ នាយកដ្ឋានទឹកបានបើកទ្វារទឹកដើម្បី បញ្ចូលទឹកទៅស្ទឹងព្រះស្រុកសម្រាប់ ស្រោចស្រពស្រែប្រជាពលរដ្ឋចំនួន៣០០ហិកតាចំនួនពីរលើកគឺលើកទី១រយៈពេលពីរសប្តាហ៍ និងលើកទី២រយៈពេលមួយ សប្តាហ៍ចេញពីប្រឡាយ ស្តុកទឹកបម្រុង សម្រាប់បញ្ចូលទៅក្នុងបារាយណ៍ខាង ជើងកសិន្ធុក្រុងអង្គរធំកសិន្ធុប្រាសាទអង្គរវត្ត។ ម្យ៉ាងវិញទៀតបច្ចុប្បន្នប្រឡាយស្តុកទឹកបម្រុងពុំមានទឹកទេ ដោយសារបរិមាណទឹកស្ទឹងសៀមរាបដែលហូរពីភ្នំ គូលែនតិច តួចពេក ហើយក្រុមការងារក៏បានចែកទឹកមួយផ្នែកមកក្រុងសៀមរាបផងដែរ។
លោកបញ្ជាក់ថា បើធៀបនឹងឆ្នាំមុន កម្ពស់ទឹកបច្ចុប្បន្ននៅបារាយណ៍ខាងជើងមានកម្រិតទាបជាង០,៨ម៉ែត្រ (ប្រហែលជា២,៦លានម៉ែត្រគូប) កសិន្ធុក្រុងអង្គរធំទាប ជាង០,៩៣ម៉ែត្រ (៦៥ម៉ឺនម៉ែត្រគូប) និងកសិន្ធុប្រាសាទ អង្គរវត្តទាបជាង០,៤ម៉ែត្រ(៣៨ម៉ឺនម៉ែត្រគូប)។ ជាសរុបយើងបានបាត់បង់ទឹកប្រហែលជា៣,៦៣លានម៉ែត្រគូបដែលនេះជាចំណុចក្រុមការងារ កំពុងយកចិត្តទុកដាក់ខ្ពស់ក្នុងការរក្សាទឹកក្នុងអាងស្តុកទឹកទាំងនេះ។ ទោះជាយ៉ាងណា ការគ្រប់គ្រងទឹកក្នុងរមណីយដ្ឋានអង្គរនឹងពុំមានបញ្ហាឡើយ ។
លោកបានបញ្ជាក់ថា ពេលនេះក្រុម ការ ងារកំពុងមមាញឹកក្នុងការស្តារប្រឡាយ និងបិទទ្វារទឹកពីស្ទឹងសៀមរាប ដើម្បីបញ្ចូលទឹកទៅក្នុងកសិន្ធុក្រុងអង្គរធំប្រា សាទអង្គរវត្ត ចៀសវាងរីងស្ងួត នាពេល ខាងមុខនេះ។ ក្នុងនោះដែរអាជ្ញាធរជាតិអប្សរាក៏សូមអំពាវនាវ ដល់ប្រជាពលរដ្ឋដែលបានបិទទំនប់កាត់ប្រឡាយស្ទាក់ទឹក សម្រាប់ទុកប្រើប្រាស់ សូមបើកឡើងវិញ ដើម្បីកុំឱ្យមានការលំបាកដល់ការបញ្ចូលទឹកទៅក្នុងកសិន្ធុប្រាសាទនៅក្នុងតំបន់ អង្គរ ៕ ហេង នរិន្ទ្រ