ព័ត៌មានទាន់ហេតុការណ៍៖

អនាគតប្រធានាធិបតីកូរ៉េខាងត្បូង និងពលរដ្ឋ​ជប៉ុន ត្រូវចាប់ខ្លួននៅកូរ៉េខាងជើង ពឹងផ្អែកលើ ជំនួបត្រាំ-គីម

ចែករំលែក៖

ជំនួបពិភាក្សារវាងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងមេដឹកនាំគីម ជុងអ៊ុន មានសារសំខាន់យ៉ាង ខ្លាំង មិនត្រឹមតែដោះ ស្រាយ បញ្ហាប្រឈមមុខរវាង អាមេរិក នឹងកូរ៉េខាងជើង នោះឡើយ ថែមទាំង ដោះស្រាយបញ្ហាជាច្រើន បានកើតឡើងនៅក្នុង តំបន់ ក្នុងនោះ មានទាំង កូរ៉េខាងត្បូង និងជប៉ុនផងដែរ ។

ពលរដ្ឋកូរ៉េខាងត្បូង ដែលគាំទ្រប្រធានាធិបតី ម៉ូន ជេអ៊ីន​ បានរំពឹងថា ជំនួប​លើកទីពីរ នឹងទទួលបានជោគជ័យ នាំមកនៅសន្តិភាពពេញលេញដល់ឧបទ្វីបកូរ៉េទាំងមូល ​។ ជាមួយគ្នានោះ នឹង អនុញ្ញាតឲ្យ កូរ៉េទាំងពីរ តភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ច ឆ្លងព្រំដែន ព្រមទាំងបញ្ហាជាច្រើន ផ្សេងទៀត​។

ចំណែកនៅក្នុងប្រទេស ជប៉ុនវិញ សមាជិកក្រុមគ្រួសារ ជនរងគ្រោះជប៉ុន ដែលត្រូវបានចាប់ជំរិតដោយកូរ៉េខាងជើង បានជំរុញដល់លោក នាយករដ្ឋមន្ត្រី ស៊ីន ហ្ស៊ូអាបេ ឲ្យពាំនាំក្ដីសង្ឃឹមរបស់ពួកគេយកទៅដោះស្រាយ បញ្ហារាប់ទសវត្សរ៍ ទៅកាន់លោកប្រធានាធិបតីអាមេរិក ត្រាំ ដែលនឹងជួបលោក គីម មេដឹកនាំកូរ៉េខាងជើងនៅដំណាច់ខែនេះ ។

លោក អាបេ បានប្រាប់សមាជិកគ្រួសារជនរងគ្រោះថា លោកនឹងជជែកជាមួយលោក ត្រាំ តាមទូរស័ព្ទក្នុងពេលឆាប់ៗនេះ ដើម្បីឲ្យលោកប្រធានា ធិបតីអាចបញ្ជូនបន្ត ទៅលោក គីម នូវផែនការរបស់រដ្ឋាភិបាលជប៉ុនក្នុងការដោះ ស្រាយបញ្ហា ដែលបានទប់ស្កាត់ ប្រក្រតីភាពនៃទំនាក់ ការទូតរវាងទីក្រុងតូក្យូ និងព្យុងយ៉ាង ។ លោក អាបេ ក៏បានបង្ហាញពីការ ត្រៀមខ្លួនជួបពិភាក្សាជាមួយលោក គីម ផងដែរ ។ ក្នុងជំនួបជាមួយលោក អាបេ នៅការិយាល័យរបស់ លោក , អ្នកស្រី សាគិ យ៉ូកូតា អាយុ ៨៣ឆ្នាំ ជាម្ដាយរបស់ មេហ្គូមិ យ៉ូកូតា ដែលត្រូវបានចាប់ ជំរិតនៅអាយុ ១៣ឆ្នាំក្នុងឆ្នាំ១៩៧៧ និយាយថា មធ្យោបាយដ៏ឆាប់ រហ័សបំផុតក្នុងការដោះស្រាយបញ្ហា គឺការជួបផ្ទាល់រវាងលោកនាយករដ្ឋមន្ត្រី អាបេ និងលោក គីម ។

ទីក្រុងតូក្យូបានបញ្ចេញតារាងជាផ្លូវការនូវពល រដ្ឋចំនួន ១៧នាក់ ជាអ្នកដែលត្រូវបាន ចាប់ពង្រាត់យកទៅ ដោយកូរ៉េខាងជើងក្នុង ទសវត្សរ៍ឆ្នាំ១៩៧០ និង១៩៨០ និងសង្ស័យថា ប្រទេសនេះ ជាប់ពាក់ព័ន្ធក្នុងការ បាត់ខ្លួនមនុស្សជាច្រើននាក់ទៀត ។ មនុស្ស ៥នាក់ក្នុងចំណោម ១៧នាក់ត្រូវបានដោះ លែងត្រឡប់មកវិញក្នុងឆ្នាំ២០០២ ប៉ុន្តែទីក្រុងព្យុងយ៉ាង អះអាងថា មនុស្ស ៨នាក់បានបាត់បង់ជីវិត ហើយនិង ៤នាក់ផ្សេងទៀតមិន មាននៅក្នុងប្រទេសទេ ៕


ចែករំលែក៖